Breaking News
Loading...
Wednesday, October 2, 2013

វីដេអូ៖ ក្មេងប្រុសម្នាក់ត្រូវគេដុតទាំងរស់ រហូតដល់ ស្លាប់នៅ ប្រទេសឥណ្ឌា


កាលពីម្សិលមិញនេះក្មេងប្រុសជនជាតិឥណ្ឌាអាយុ១២ឆ្នាំ ម្នាក់ត្រូវគេចាក់សាំង ដុតសំលាប់ទាំងរស់នៅក្នុង ប្រទេសឥណ្ឌា។ ក្មេងប្រុស Vidhu Jain ដែលមានឪពុក ជាអ្នកលក់ខ្លែង កាលពីម្សិលមិញនេះក្មេង ប្រុសរងគ្រោះ បានជិះកង់យកអាហារ ថ្ងៃត្រង់ទៅអោយប្អូនប្រុសរបស់ខ្លួន រៀននៅសាលាមួយកន្លែងក្នុង ទីក្រុង Punjab ក្នុងតំបន់ Sangrur ហើយក្រោយមកគេក៏បានឃើញក្មេងប្រុស នោះរត់ស្រែកអោយគេជួយ ដែលខ្លួនរបស់គេរោលរៀល ដោយភ្លើងពេញខ្លួន។ អ្នករស់នៅម្តុំនោះបាននាំគ្នាជួយ ពន្លត់ភ្លើង ហើយប្រញាប់យកក្មេងប្រុសរងគ្រោះ ទៅ មន្ទីរពេទ្យ ប៉ុន្តែដោយសារតែកំរិតរលោកស្ទើរតែ១០០%នៃរាងកាយ ក្រោយ មកក្មេងប្រុសក៏ បានស្លាប់បាត់បង់ជីវិតបាត់ទៅ ព្រោះអាការៈធ្ងន់ធ្ងរពេក។ ពេល នេះ ក្រុមប៉ូលីសមិនទាន់កំណត់មុខសញ្ញា ជនសង្ស័យបាននៅឡើយទេ ប៉ុន្តែមុន ស្លាប់ ក្មេងប្រុស Vidhu បាននិយាយថា ខ្លួនមិនដឹងច្បាស់ពីជនល្មើស ដែលធ្វើ បែបនេះមកលើខ្លួនទេ តែគេអាចចំណាំពួកនោះបាន ព្រោះក្មេងប្រុសធ្លាប់មាន ជំលោះយ៉ាងខ្លាំងគ្រាន់រឿងខ្សែខ្លែងជាមួយពួកវាកាលពី៣ថ្ងៃមុន។ ការស្លាប់ របស់ក្មេងប្រុសបានធ្វើ អោយប្រជាពលរដ្ឋរស់នៅតំបន់នោះខឹងសម្បារយ៉ាងខ្លាំង នឹងគ្រោងធ្វើបាតុកម្ម បិទផ្លូវ Highway ទៀតផង។ សង្ឃឹមថា ច្បាប់នឹងអាចវែកមុខរកឃាតករសំលាប់ក្មេងប្រុសបាន។

Khmer-note

article-2439979-186D08EA00000578-140_634x351

article-2439979-186D08E100000578-95_634x335

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved