Breaking News
Loading...
Wednesday, November 27, 2013

ហ្សូណូចេញបទចម្រៀងថ្មី ដូចបទចម្រៀងរបស់ប្រទេសថៃចឹងម៉ង? (video inside)


កាលពីថ្មីៗនេះ តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស លោកហ្សូណូបានចេញអាល់ប៊ុមបទចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា “Message បងធ្វើអោយអូនឈ្លោះគ្នា” យ៉ាងពិរោះមួយបទកន្លងទៅនេះ ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ជាពិសេសគឺស្រទាប់យុវវ័យ។

ក្នុងនោះបើយើងសម្តាប់បានមួយភ្លែត នោះនឹងលង់លក់នឹងភ្លេងដ៏ពិរោះ លាយលំនឹងទំនុកចម្រៀងដ៏មានអត្ថន័យ ពិតជាមិនធម្មតាមែន។ ប៉ុន្តែបើស្តាប់បន្តិចទៀតនោះនឹងមានអារម្មណ៍ថា ដូចជាស្រដៀងទៅនឹងបទចម្រៀងរបស់ប្រទេសថៃមួយបទ ដែលរៀបរាប់ពីរឿងរ៉ាវស្នេហារបស់បុរសម្នាក់ បានទៅស្វែងរកគូសង្សាររបស់ខ្លួនរហូតដល់ទីក្រុងហុងកុង ប៉ុន្តែគូសង្សាររបស់ខ្លួនបែរជាមានប្រុសថ្មី ឯរូបគេក៏វិលទៅរកអ្នកថ្មី ដែលខ្លួនបានស្គាល់ក្នុងកំឡុងពេលនៅប្រទេសថៃផងដែរ។

ដោយសារតែអត្ថន័យ និងឈុតឆាកសម្តែង បានធ្វើអោយវីដេអូបទចម្រៀងរបស់ប្រទេសថៃមួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកមិនគួរអោយជឿ ពោលគឺមានអ្នកចូលទស្សនាជាង ២២ លានដងផងដែរ។

ឥឡូវនេះ អ្វីដែលអស្ចារ្យនោះគឺ បទចម្រៀងថៃដែលល្បីខ្ទរខ្ទារ បានមកដល់ប្រទេសកម្ពុជាហើយ ដែលប្រិយមិត្តអាចសម្តាប់នៅខាងក្រោមនេះ៖

វីដេអូចម្រៀង៖ “Message បងធ្វើអោយអូនឈ្លោះគ្នា” របស់ ហ្សូណូ

វីដេអូចម្រៀងថៃ៖

 

សូមរង់ចាំទស្សនាវីដេអូបទចម្រៀងរបស់លោក ហ្សូណូទាំងអស់គ្នា!

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved