Breaking News
Loading...
Wednesday, November 27, 2013

មិនងាយបានឃើញទេ រថយន្តដែលវែងជាងគេនៅលើពិភពលោក! (video inside)


គ្រាន់តែលឺចំណងជើងភ្លាម ប្រិយមិត្តប្រាកដជាងឿនឆ្ងល់ថាតើ រថយន្តណាដែលវែងជាងគេ នៅលើពិភពលោកនោះ ដោយអាចទាយទុកថា ប្រហែលជាប្រភេទ រថយន្តដែលគេកែច្នៃ បន្តបណ្តាក់កន្ទុយជាប់ៗគ្នា ហើយក៏អាចជាប្រភេទរថយន្តកុងតឺន័រផងដែរ។

តួយ៉ាងថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនាវីដេអូមួយ ដែលដកស្រង់ចេញពីបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញពីរថយន្តដែលវែងជាគេមួយគ្រឿង កំពុងតែបើកបរនៅលើផ្លូវ highway មួយ កន្លងទៅនេះ។ ក្នុងនោះ រថយន្តនេះជាប្រភេទ រថយន្តកុងតឺន័រធុនធ្ងន់មួយគ្រឿង ដែលកំពុងតែបើកបរយឺតៗ សន្សឹមៗជាមួយនឹងប្រវែងដ៏វែងមិននឹកស្មានដល់ ពោលគឺប្រវែងវាគឺជិតស្មើនឹងរយៈពេល ១ នាទីនៃវីដេអូនេះ។

ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះមិនមានប្រភព ច្បាស់លាស់នៅឡើយទេ ប៉ុន្តែរថយន្តនេះ ប្រហែលជាត្រូវបានគេហាមឃាត់ មិនអោយធ្វើចរាចរណ៍ទៀតទេ ព្រោះវាផ្តល់ភាពលំបាកដល់អ្នកដទៃ ព្រមទាំងមានគ្រោះថ្នាក់ទៀតផង។

ដូចនេះបើប្រិយមិត្តចង់ដឹងថា តើរថយន្តនេះវែងប៉ុណ្ណា? សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved