តារា​សម្ដែង អ៊ិន វរល័ក្ខណ៍​ទេពី​ បាន​ប្រតិកម្ម​ខ្លាំង​ៗ ​ចំពោះ​សេចក្ដី​រាយការណ៍​របស់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ដែល​ដាក់​ចំណង​ជើង​ថា “អ៊ិន វរល័ក្ខណ៍​ទេពី មិន​រាង​ចាល​បុរស​អាមេរិក” និង​ឃ្លា​មួយថា នាង​ស្រឡាញ់​ស្រី​ដូច​គ្នា។ ការ​ប្រតិកម្ម​នេះ​ធ្វើឡើង​ ខណៈ​នាង​កំពុង​​ទៅ​លេង​បងប្អូន​ជីទួត​មួយ​នៅ​សហរដ្ឋអាមេរិក​អស់​រយៈ​ពេល​ជិត ​២ ​ខែ​មក​ហើយ​ ហើយ​គ្រោង​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​១សប្ដាហ៍​ទៀត។

“ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ចំពោះ​សេចក្ដី​រាយការណ៍​នោះ ហើយ​កាសែត​នោះ​បាន​សរសេរ​ដដែល​ៗ ខណៈ​រឿង​នេះ​បាន​បញ្ចប់​ទៅ​ហើយ​ ហើយ​ខ្ញុំ​ចង់​សួរ​កាសែត​នោះ​វិញ​ថា តើ​ខ្ញុំ​រាងចាល​រឿង​អី”។ នេះ​ជា​ការ​លើក​ឡើង​របស់​ កញ្ញា​ អ៊ិន វរល័ក្ខណ៍ទេពី ដែល​បាន​និយាយ​ប្រាប់​គេហទំព័រ​យើងខ្ញុំពី​សហរដ្ឋ​អាមេរិក កាល​ពី​រសៀល​ថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ។

សូមចុចអាន៖ បក​ក្រោយ​មើល​សិល្បករ​ជើង​ចាស់តិច​​ទៅ​មើល នៅ​ចាំ​បាន​នរណា​ខ្លះ?

នៅ​ក្នុង​គេហទំព័រ​មួយ​បាន​ចុះផ្សាយ​ថា ​តារា​សម្ដែង​ស្រី​ ដែល​គេ​ធ្លាប់​និយាយ​ថា​ ជា​មនុស្ស​​ ស្រី​ស្រឡាញ់​ស្រី​ នាង​អ៊ិន វរល័ក្ខណ៍​ទេពី បាន​លេច​មុខ​ឲ្យ​ក្រឡឺម​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​គួរ​ឲ្យ​ភ្ញាក់​ ផ្អើល ដោយ​មាន​បុរស​​អាណិក​ជន​ខ្មែរ​ម្នាក់​តាម​ស្អិត​ដូច​តុកកែ ហើយ​ថែម​ទាំង​បាន​ធ្វើ​ខួប​កំណើត​ឲ្យ​នាង​​រំភើប​ចិត្ត​ទៀត​ផង។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​នោះ​បន្ថែមថា ភាព ​ស្និទ្ធ​ស្នាល​បែប​នេះ ត្រូវ​បាន​មហា​ជន​លើក​ឡើង​ថា តារា​ស្រី​រូប​នេះ​ទំនង​មិន​បាន​រាង​ចាល​ជា​មួយ​នឹង​ភាព​ឈឺ​​ចាប់​កន្លង​មក​ ដែល​នាង​បាន​ទទួល​​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បុរស​អាណិក​ជន​អាមេរិក​​ ម្នាក់​ថា នាង​បាន​បោក​ប្រាស់​ប្រាក់​របស់​គេ​អស់​ជាង​៣​ម៉ឺន​ដុល្លារ​នោះ​ទេ។

សូមចុចអាន៖ គួច ខេវិន ដើរ​ចេញ​ពី​អាស៊ីអាគ្នេយ៍

ទេពី សរសេរសារប្រតិកម្ម​ចំពោះ​អ្នក​កាសែត នៅ​លើ​ Wall របស់​នាង

“រឿង​អាណិក​ជន​នោះ​វា​បាន​បញ្ចប់​ហើយ​ ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ដើម្បី​ការពារ​កិត្តិយស​របស់​ខ្ញុំ​ដែរ​ ហើយ​ហេតុ​អ្វី​ពួកគេ​សរសេរ​ដដែល​ជា​ដដែល​​បែប​នេះ។ ខ្ញុំ​គិត​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ចង់​បាន​កិត្តិយស​ចុះ​ហេតុ​អ្វី​អ្នក​កាសែត​ចេះ​តែ​សរសេរ​អាក្រក់​ពី​ខ្ញុំ ហើយ​រឿង​ល្អ​មិន​សរសេរ​នោះទេ ខ្ញុំ​ឆ្ងល់​ណាស់​បង!”។ កញ្ញា​ទេពី​ និយាយ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​នាង​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នាង​នឹង​ធ្វើ​ការ​បកស្រាយ​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ ហើយ​នាង​ចង់​ជួប​អ្នក​កាសែត​នោះ ដើម្បី​​បង្ហាញ​ភស្តុតាង​មួយ​ចំនួន​ពី​ភាព​ស្អាត​ស្អំ​របស់​នេះ។

ចំណែក​រឿង​ស្រឡាញ់​​ស្រី​ដូចគ្នា​ កញ្ញា​ទេពី ក៏​បាន​ដាក់​ជា​ចម្ងល់​ដែរ​ថា “ខ្ញុំ​ឆ្ងល់​មែនទែន នៅពេល​ខ្ញុំ​ដើរ​ជាមួយ​ស្រីៗ គេ​ថា ខ្ញុំ​ភេទ​ទីបី ចុះ​ពេល​ខ្ញុំ​ដើរ​ជាមួយ​មនុស្ស​ប្រុស​គេ​ថា ខ្ញុំ​នឹង​​មាន​ទំនាក់ទំនង​ស្នេហា បើ​អញ្ចឹង​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ម៉េច​ទៅ?”។

សូមចុចអាន៖ អ្នក​ពូកែ​​រិះ​គន់​ផលិតកម្ម​​​រឿង​ចម្លង​ស្នាដៃ​ពី​បរទេស ធ្លាប់​ទិញ​ CD Original ​ស្ដាប់​ទេ?

កញ្ញា អ៊ិន វរលក្ខណ៍​ទេពី​ បាន​​ប្រឡូក​ក្នុង​ជីវិត​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​កម្ម​វិធី​ស្រី​ ស្អាត​ប្រុស​ស្អាត​របស់​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន កាល​ពី​ឆ្នាំ​២០០៥​ ដោយ​នាង​​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ហើយ​នាង​ក៏​បាន​ទទួល​ការ​ងារ​ពី​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ភ្លាមៗ​តែ​ម្តង ក្នុង​នាម​ជា​ពិធី​ការិនី​វ័យ​ក្មេង​។

ទើប​តែ​សាង​កេរ្តិ៍​ឈ្មោះ​លើ​ វិថី​សិល្បៈ​ ទេពី ​ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បុរស អាណិក​ជន​អាមេរិក​ថា នាង​បាន​បោក​ប្រាស់​ប្រាក់​របស់​គេ​ជាង​ ៣​ ម៉ឺន​ដុល្លារ តែ​តារា​រូប​នេះ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ភ្លាម​ៗ​ ចំពោះ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​នោះ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ។

បន្ទាប់​ពី​មាន​រឿង​អាស្រូវ​នេះ នាង​ហាក់​បាត់​បង់​ប្រជាប្រិយភាព ប៉ុន្ដែ​តារា​សម្ដែង​រូប​នេះ​ បាន​ច្បាម​យក​ប្រជាប្រិយភាព​របស់​នាង​បាន​មក​វិញ បន្ទាប់​ពី​​នាង​បាន​ចូល​សម្ដែង​​តាមរយៈ​ភាពយន្ដ​ភាគ​របស់​ ស្ថានីយ​ទូរទស្សន៍​ MyTV គឺ​រឿង​ “​កូន​ប្រសា​អ្នក​ទីក្រុង​” នៅ​ឆ្នាំ​ ២០១៣​នេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា
រូបថត៖ facebook អ៊ិន វរល័ក្ខណ៍​ទេពី