Breaking News
Loading...
Wednesday, December 4, 2013

ច​ល​នា​​ម៉ា​ស្សា​​ឬ​​ពិ​និត្យ​​ជំងឺ​​មុន​ពេល​​រួម​រ័ក អាច​​ជា​ការ​​ប​បោស​អង្អែល ដ៏​​ស្រើ​ប​ស្រាល


រាជធានី​ភ្នំពេញ ៖ ដោយ​សារ​តែ​​វី​ដេ​អូ​​រួម​ភេទ ជា​​ក្រុម​​បាន​​ផ្សព្វ​ផ្សាយ យ៉ាង​​ទូ​លំ​ទូ​លាយ ពាស​ពេញ​​ពិ​ភព​លោក ដូ​ច្នេះ​ហើយ​​មនុ​ស្ស​​មួយ​ចំ​នួន ទោះ​​តិច​​ឬ​​ច្រើន តែង​​ធ្លាប់​​ស្រ​មើ​ស្រ​មៃ​​ថា បាន​​រួម​ភេទ​​ជា​មួយ​​ដៃ​គូ លើស​ពី​​ម្នាក់​​ក្នុង​ពេល​​តែ​មួយ​។ ប៉ុន្តែ​ទង្វើ​នេះ​ត្រូវបាន អ្នកជំនាញ​ព្រមាន​ថា ការ​រួមភេទ​គ្នាច្រើន គឺជា​បទពិសោធ ដែល​អាចធ្វើ​ឲ្យ សម្ព័ន្ធ​ស្នេហា​ប្រេះឆា​។ បណ្ឌិត​ផ្នែក​សិច​សាស្ត្រ ប៉ា​ទី ប្រ៊ី​ត​តុ​ន បាន​ណែនាំ​ថា អ្នក​មិនអាច​នាំ​ជន​ទី​៣ ឡើង​គ្រែ​ខណៈ​កំពុង​ប្រតិបត្តិការ​ឡើយ ប៉ុន្តែ​អ្នក​អាច​ប្រើប្រាស់ វិធីសាស្ត្រ​ផ្សេង​ដើម្បី​បង្កើន​រសជាតិ​លើ​គ្រែ ឲ្យ​កាន់តែ​ពិសេស​ថែមទៀត​។​

​ប្រឌិត​រឿងនិទាន​អាសអាភាស ៖ អ្នក​អាច​សាកល្បង​និពន្ធ​រឿង​ដ៏​សិច​ស៊ី ស្ដីពី​ឈុត​ឆាក​រួមភេទ មាន​អ្នក​ទី​៣​។ ការនិទាន​រឿង​ដ៏​ក្ដៅ​សាច់​បែបនេះ អាចធ្វើ​ឲ្យ​ដៃគូ​របស់​អ្នក ស្រមើស្រមៃ​វែងឆ្ងាយ ខណៈដែល​សកម្មភាព​រួម​ភេទ កាន់តែ​ស៊ីជម្រៅ​ស្រៀវ​ស្រើប ហាក់បីដូច​ជាមាន​ជន​ទី​៣ ពិតប្រាកដ​កំពុងតែ​ពពាក់ពពូន​លើ​គ្រែ ជាមួយ​អ្នក​ទាំងពីរ​ដូច្នោះ​ដែរ​។​

​សមរភូមិ​បើកចំហ ៖ អារម្មណ៍​ស្រើបស្រាល បំផុត​នៃ​ការ​រួមភេទ​គ្នា ៣​នាក់ ឬ​គ្នាច្រើន​នោះ គឺ​ការធ្វើសកម្មភាព​វាយប្រហា រ​ដោយមាន​ភាគី​ដទៃ​ទស្សនា​។ ដូច្នេះ​នៅពេលដែល​អ្នក​និង​ដៃគូ ចង់​ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌ អ្នក​គួរតែ​បើក​បង្ហើប​បង្អួច​បន្តិច រួច​ចាប់ផ្ដើម​សមរភូមិ នៅក្បែរ​មាត់​បង្អួច​នោះ​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ថា វា​ជាការ​រួមភេទ​បែប​លួចលាក់ ឬ​អាចមាន​អ្នកដទៃ កំពុង​លួច​មើល​។ អារម្មណ៍​បែបនេះ អាច​ដុត​បញ្ឆេះ ឲ្យ​តណ្ហា​កាន់តែ​ក្ដៅគគុក​។​

​ការដើរ​តួអង្គ​ប្លែកៗ ៖ ជីវិត​ផ្លូវភេទ​រវាង​ប្ដី​ប្រពន្ធ អាច​មានការ​ជិនឆ្អន់ ប្រសិនបើ​វា​ប្រព្រឹត្តទៅ តាម​បែបបទ​ដដែលៗ​។ ដើម្បី​ផ្លាស់ប្ដូរ​រសជាតិ​នេះ អ្នក​អាច​ដើរតួ​ជានា​រី​ម៉ាស្សា ឬក៏​ជា​អ្នកគ្រូ​ពេទ្យ​ពិនិត្យ​ជំងឺ​ឲ្យ​ដៃគូ ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ថា កំពុង​ត្រូវបាន​ដុត​រោល​អារម្មណ៍ ដោយ​មនុស្ស​ម្នាក់​ថ្មី​ទៀត​។ ចលនា​ម៉ាស្សា ឬ​ពិនិត្យ​ជំងឺ​អាចជា ការ​បបោសអង្អែល ដ៏​ស្រើបស្រាល​បំផុត​។​

​យក​វីដេអូ​ជា​គ្រឿង​បញ្ឆេះ​អារម្មណ៍ ៖ ការរួម​ភេទ ២​នាក់​នៅក្នុង​បន្ទប់​គេង ឬ​លើ​គ្រែ​ដដែលៗ​រាល់ថ្ងៃ អាចជា​រឿង​មួយ​ធុញទ្រាន់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ចាក់​វីដេអូ​សិច​បណ្ដើរ ផ្ដើម​អនុវត្ត​បណ្ដើរ នោះ​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ថា ការរួម​ភេទ​របស់​អ្នកនឹង​ដៃគូ ហាក់បីដូច​ជាមាន​ភាគី ដទៃទៀត​ចូលរួម កំដរ​ផងដែរ​។ អំឡុងពេល​ទស្សនា វីដេអូ​សិច​ជាមួយ​ដៃគូ អ្នក​អាច​ជជែក​គ្នា ពី​សកម្មភាព​នៅក្នុង​វីដេអូ ដើម្បី​ដាស់​អារម្មណ៍​ផ្លូវភេទ ដៃគូ​ឲ្យ​ពុះកញ្ជ្រោល ឬក៏​អាច​ចាប់ផ្ដើម អនុវត្ត​ដូច​តួអង្គ នៅក្នុង​វីដេអូ​ក៏បាន​។​

​លេងល្បែង​លើ​គ្រែ ៖ ហ្គេម ជាច្រើន​ដែល​ធ្វើ​ឲ្យ ដៃគូ​រួមភេទ​របស់​អ្នក​ព្រឺព្រួច និង​ស្រមើស្រមៃ​បាន​ស៊ីជម្រៅ​នោះ គឺ​ការចង​មុខ​បិទ​ភ្នែក​។ ល្បែង​នេះ​អាចធ្វើ​ឲ្យ ដៃគូ​មាន​អារម្មណ៍​ប្លែក ដោយសារ​គាត់​មិនអាច​មើល  អ្វី​ឃើញ​ទាំងអស់ ខណៈពេលដែល​អ្នក​កំពុង ធ្វើ​ប្រតិបត្តិការ​បបោសអង្អែល និង​វាយលុក​សម្រុក​ដល់​ទិសដៅ​។​

​ការប្រើប្រាស់​ឧបករណ៍​ជំនួយ ៖ ឧបករណ៍​ជំនួញ​ត្រូវ បាន​គូស្នេហ៍ នៅ​ប្រទេស​ជឿនលឿន ប្រើប្រាស់​ដើម្បី​បន្ថែម រសជាតិ​លើ​គ្រែ​។ ប៉ុន្តែ​ចូរ​ចាំ​ថា អ្នក​មិនត្រូវ​យកចិត្តទុកដាក់ លើ​ឧបករណ៍​ជំនួយ​នោះ ជាង​ដៃគូ​របស់​អ្នក​ឡើយ​។​

​ការ​ក្លែងខ្លួន​ជា​មនុស្ស​មួយ​ផ្សេង ៖ ការតុបតែង​ខ្លួន​ដដែលៗ គឺជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ ដៃគូ​របស់​អ្នក​ធុញទ្រាន់​ខ្លះៗ​ដែរ​។ ប្រសិនបើ​អ្នក​ចង់ បង្កើន​បរិយាកាស​លើ​គ្រែ ឲ្យ​ដៃគូ​មាន​អារម្មណ៍​ថា កំពុង​រួមភេទ​ជាមួយ​មនុស្ស​ថ្មី​ប្លែក​មុខ​នោះ អ្នក​អាច​សាកល្បង​ប្ដូរ​ម៉ូដ​សក់ ដោយ​ពាក់​សក់ ឬ​ស្ទីល​ស្លៀកពាក់​ក៏បាន​។​

​រួមភេទ​នៅមុខ​កញ្ចក់ ៖ នៅតាម​សណ្ឋាគារ​មួយចំនួន កញ្ចក់​ធំៗ​ត្រូវបាន​បំពាក់ នៅ​គ្រែ​គេង ជាពិសេស​បន្ទប់​ផ្សំ​ដំណេក រាត្រី​ចន្ទ​ទឹកឃ្មុំ​តែម្តង​។ ការ​រួមភេទ​នៅមុខ​កញ្ចក់ អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ខ្លួនឯង​រឹតតែ​សិច​ស៊ី​។ ការ​រួមភេទ​នៅមុខ​កញ្ចក់ វា​ស្រដៀង​នឹង​ការអនុវត្ត​បណ្ដើរ មើល​ភាពយន្ត​សិច ដែល​ដើរតួ​ដោយ​ខ្លួនឯង​បណ្ដើរ​ដែរ​៕

Wat 031216 Wat 031223


ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved