Breaking News
Loading...
Wednesday, October 23, 2013

ចំណេះដឹងទាក់ទង នឹងការវះកាត់ដាក់បញ្ចូលស៊ីលីកូន ក្នុងដើមទ្រូង ដែលនារីគួរយល់ដឹង!


ស្រ្តីមួយចំនួន បានជ្រើសនូវជម្រើស ក្នុងការដាក់បញ្ជូលសារធាតុ ស៊ីលីកូន ចូលទៅក្នុងដើមទ្រូង ដើម្បីបង្កើនទំហំ អោយកាន់តែធំ និង មានសភាពមូលក្លំល្អ ហើយពួកគេភាគច្រើន តែងជ្រើសនូវជម្រើសនេះ ដោយសារកត្តាមួយចំនួន ដូចជា ក្រោយពេលវះកាត់ មហារីកសុដន់រួច ឬក៏ ក្នុងហេតុផល ចង់កែសម្ផស្សដើមទ្រូង ដើម្បីទទួលបាននូវដើមទ្រូង គួរឲ្យទាក់ទាញ និង ស្រស់ស្អាតជាងមុន។

ការវះកាត់ដាក់បញ្ជូលសារធាតុទាំងនោះ មាន២ប្រភេទ ដែលគេហៅថា សាលីន (Saline) និង ស៊ីលីកូន (Silicone)។ Saline ប្រើនូវសំបកស៊ីលីកូន រួមជាមួយនឹង ទឹកអំបិលស្ទើរីល ដាក់បញ្ចូលទៅក្នុងដើមទ្រូង ចំណែកឯ Silicone វិញ ប្រើនូវសំបកស៊ីលីកូន រួមជាមួយនឹង ជេលផ្លាស្ទីល សំរាប់ដាក់បញ្ជូលទៅក្នុងដើមទ្រូង។ យ៉ាងណាមិញ ស្រ្តីភាគច្រើន តែងជ្រើសយក Silicone ព្រោះពួកគាត់មានអារម្មណ៍ថា Silicone មានសុវត្ថិភាពខ្ពស់ជាង និង មើលទៅមានលក្ខណះ ប្រៀបដូចជាដើមទ្រូងធម្មជាតិ ជាង Saline ។ គួររំលឹកផងដែរថា ក្នុងឆ្នាំ ១៩៩២ ការដាក់បញ្ចូល Silicone នេះ ត្រូវបានបញ្ឈប់អោយប្រើប្រាស់ ព្រោះតែកត្តាសុវត្ថិភាព ប៉ុន្តែលុះដល់ឆ្នាំ ២០០៦ ក្រោយពីធ្វើការស្រាវជ្រាវ បន្ថែមរួចមក ការប្រើ Silicone ត្រូវបានអនុញ្ញាតអោយដំណើរការ លើទីផ្សារជាថ្មីម្តងទៀត។

ចំពោះតម្លៃវិញ គឺអាស្រ័យទៅតាមទីកន្លែង វេជ្ជបណ្ឌិត និង ប្រភេទនៃការដាក់បញ្ចូល។ ជាទូទៅ ការវះកាត់ដាក់បញ្ចូលនេះ មានតម្លៃ ចាប់ពី ៥០០០ ដុល្លារអាមេរិក ទៅដល់ ១០,០០០ ដុល្លារអាមេរិក។

ចំណែកនារីដែលមានបំណង ចង់ធ្វើការវះកាត់ដាក់បញ្ចូលស៊ីលីកូន ចូលទៅក្នុងដើមទ្រូង ត្រូវមានអាយុ យ៉ាងហោចណាស់ ត្រូវចាប់ពី ១៨ឆ្នាំ ឡើងទៅ សំរាប់ការដាក់បញ្ចូល Saline រីឯ ការវះកាត់ដាក់បញ្ចូល Silicone វិញ ត្រូវមានអាយុ យ៉ាងហោចណាស់ ២២ឆ្នាំ ឡើងទៅ។

នៅពេលជ្រើសរើសគ្រូពេទ្យវះកាត់ ត្រូវរកមើលគ្រូពេទ្យណា ដែលមានបទពិសោធន៍យូរឆ្នាំ ដោយក្នុងនោះ យ៉ាងហោចណាស់ ៥ឆ្នាំ នៃការហ្វឹកហ្វឺនក្នុងការវះកាត់ និង ២ឆ្នាំ ក្នុងការវះកាត់កែសម្ផស្ស បើមិនដូច្នោះទេ នឹងមានភាគរយ ដែលអ្នកនឹងអាចប្រឈម នឹងភាពស្មុគស្មាញ នៅពេលថ្ងៃក្រោយបាន។ ហើយមុនពេលចូលទៅក្នុងនីតិវិធី នៃការវះកាត់ នឹងមានការពិនិត្យ និង វាយតម្លៃផ្សេងៗ ដោយក្នុងនោះ អ្នកអាចពិភាក្សា និង ពិគ្រោះយោបល់ជាមួយនឹង វេជ្ជបណ្ឌិតបាន។

និយាយអំពីការវះកាត់វិញ គឺប្រើពេលវេលាពី មួយម៉ោង ទៅដល់ ២ម៉ោង ហើយអ្នកដែលត្រូវវះកាត់ គ្រូពេទ្យនឹងចាក់ថ្នាំសន្លប់ អោយអ្នកគេងលង់លក់ និង មិនមានការឈឺចាប់។ គ្រូពេទ្យនឹងធ្វើការវះ នៅត្រង់ចំនុច ពីក្រោមដើមទ្រូង ចំនុចក្រោមដៃ ឬក៏អាច ត្រង់ចំនុចជុំវិញចុងសុដន់ ទៅតាមប្រភេទនៃការដាក់បញ្ចូល ដែលអ្នកជ្រើសរើស និង ទៅតាមទំហំដែលចង់បាន ហើយគ្រូពេទ្យវះកាត់ នឹងដាក់បញ្ចូលនៅពីលើ ឬក៏អាច នៅពីក្រោមសាច់ដុំដើមទ្រូង។ ក្រោយពីដាក់ត្រូវកន្លែងហើយ គ្រូពេទ្យ នឹងដេរភ្ជិតវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយសី

ខ្មែរឡូត 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved