Breaking News
Loading...
Wednesday, October 23, 2013

អ្នកឧតុនិយមម្នាក់ បានហូបកំអួតឆ្មាដោយចៃដន្យ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ (មានវីដេអូ)


យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា អ្នកឧតុនិយមម្នាក់ មានឈ្មោះថា Scot Haney បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់បានហូបកំអួតឆ្មា នៅលើដីដោយចៃដន្យ ព្រោះស្មានថាគ្រាប់ទំពាំងបាយជូរ។

ប្រភពដដែលបានបន្តទៀតថា កំអួតឆ្មាដែលលោក Haney ស្មានថាគ្រាប់ទំពាំងបាយជូរនេះ គឺត្រូវបានលោក Haney ជាន់ពីលើរួចមកហើយ បន្ទាប់មកគាត់ក៏រើសយកមកហូបតែម្តង ប៉ុន្តែនៅពេលនោះ គាត់មិនបានដឹងថាគាត់បានជាន់ និងជាកំអួតឆ្មាឡើយ។ ជាមួយគ្នានេះដែរ បន្ទាប់ពីលោក Haney បានហូបកំអួតឆ្មានេះហើយ គាត់បាននិយាយថា “វាមានរស់ជាតិដូចស្បែកជើងអីចឹង” ហើយក៏លើកស្បែកជើងគាត់ មកបង្ហាញទស្សនិកជនតែម្តង។

អ្នកឧតុនិយមរូបនេះ បានបន្តទៀតថា “ខ្ញុំបានហូបកំអួតឆ្មាហើយ ខ្ញុំស្មានថាវាជាគ្រាប់ទំពាំងបាយជូរ! ព្រះជាម្ចាស់!!! ខ្ញុំគិតថាវាជាគ្រាប់ទំពាំងបាយជូរ នៅលើដី ខ្ញុំក៏ហូបវាតែម្តង តែការពិតវាជាកំអួតឆ្មា ដែលខ្ញុំបានជាន់មកពីផ្ទះសោះ ហើយវាបានជាប់មកជាមួយស្បែកជើងរបស់ខ្ញុំ”៕

ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖








 

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved