ក្រុម​ស្ដេច​ស Real Madrid បាន​ទទួល​៣ពិន្ទុ​បន្ថែម ​ក្រោយ​ឈ្នះ Rayo Vallecano ៣-២ យប់​មិញ​នេះ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ឲ្យ​ក្រុម​​នេះ​លោត​ផុត​​ពី​លេខ​៣​នោះ​ទេ។ យ៉ាង​ណា​ក្ដី ការ​ស៊ី​២គ្រាប់​ម្នាក់​ឯង​របស់ Cristiano Ronaldo បាន​ធ្វើ​ឲ្យ​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Ballon d’Or ២០១៣ រូប​នេះ ឡើង​ឈរ​លើ​គេ​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី (Top Scorer) ពោល​គឺ​​រក​បាន​​១៣គ្រាប់ លើស​ Diego Costa របស់ Atletico Madrid ១គ្រាប់។

Ronaldo អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

មិន​ខុស​ពី​សប្ដាហ៍​មុន​នោះ​ទេ ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Karim Benzema និង​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​លោក Gareth Bale ក៏​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​នេះ​ដូច Ronaldo ដែរ។ Benzema បាន​ស៊ុត​​បញ្ចូល​ទី​​១គ្រាប់​​ ខណៈ​ Bale មិន​បាន​ស៊ុត​បញ្ចូល​ទី​ទេ ប៉ុន្តែបាន​បញ្ជូនឲ្យ Benzema ស៊ុត​១គ្រាប់ និង​បញ្ជូន​ឲ្យ Ronaldo ស៊ុត​១គ្រាប់។

យ៉ាង​ណា​ក្ដី ក្រុម​បាត​តារាង Rayo Vallecano ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​លោក Carlo Ancelotti ​ភ័យ​បុក​ពោះ​បន្តិច​ដែរ ក្រោយ​សង​វិញ​ពីរ​គ្រាប់​ជាប់​គ្នា ដោយ​ការ​ស៊ុត​​​បាល់​ពិន័យ​១១ម៉ែត្រ​​របស់ Jonathan Viera ទាំង​២គ្រាប់។

តារាង​ចំណាត់ថ្នាក់​ La Liga៖

​មើល​រូបភាព និង​វីដេអូ​ហាយឡាយ​ខាង​ក្រោម​នេះ៖

តារាង Top Scorer៖