Breaking News
Loading...
Monday, November 4, 2013

បុរសម្នាក់ បង្ហាញ ក្បាច់គុន កុងហ្វូ លើដើមដូង ត្រូវគេលួចថតបាន ហើយបង្ហោះពេញ Internet


កាលពីពេលថ្មីៗនេះ នៅក្បែរសាកលវិទ្យាល័យ Hainan  ខេត្ត Hainan  ប្រទេសចិន មាននិស្សិតម្នាក់ បានឃើញបុរសម្នាក់ កំពុងបង្ហាញ ក្បាច់គុន កុងហ្វូ នៅលើដើមដូង យ៉ាងស្ទាត់ជំនាញ។ ក្នុងសកម្មភាព បង្ហាញក្បាច់គុន នោះត្រូវបាន និស្សិតម្នាក់នោះថតបាន ហើយបង្ហោះពេញ Internet ធ្វើអោយមនុស្ស ជាច្រើនមានការភ្ញាក់ផ្អើល។ តាមប្រភពពត៌មាន បានអោយដឹងថា បុរសដែលបានបង្ហាញក្បាច់គុន លើដើមដូង ម្នាក់នោះមានអាយុ ប្រមាណ៣០ឆ្នាំ ហើយគាត់បាន បង្ហាញស្នៀតជាច្រើន នៅលើដើមដូង ដែលមើលទៅមិនសរសើរ មិនបាន។ ប្រភពពត៌មាន ដដែលបានបន្តអោយដឹងថា ចំពោះក្បាច់គុន កុងហ្វូមួយនេះ អ្នកដែលអាច ប្រើក្បាច់គុននេះ នៅលើដើមដូង ដែលស្ថិតនៅពាក់កណ្តាលដើមបែបនេះ មិនសូវមានច្រើនទេ ហើយបើតាមការប៉ាន់ស្មាននោះ បុរសម្នាក់នេះ អាចជាគ្រូបង្រៀន ក្បាច់គុនថែមទៀតផង៕

nguoi-dan-ong-luyen-cong-dieu-nghe-tren-than-cay-dua-356996 nguoi-dan-ong-luyen-cong-dieu-nghe-tren-than-cay-dua-699021 nguoi-dan-ong-luyen-cong-dieu-nghe-tren-than-cay-dua-a25d2d

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved