កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កក្កដា ​កន្លង​ទៅ​​គឺ​ជា ​”ទិវា​ថើប​ពិភពលោក” ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ “World Kiss Day” ហើយ​កាល​ដែល​បង្កើត​ទិវា​នេះ​ឡើង ​គឺ​ដើម្បី​រំលឹក​ឲ្យ​មនុស្ស​គ្រប់​រូប​បាន​យល់ ​និង​ដឹង​ពី​អត្ថន័យ​នៃ​ការ​ថើប។ ការ​ថើប​ គឺ​ជា​បង្ហាញ​ពី​អារម្មណ៍​ស្រលាញ់​ក៏​ជា​វិធី​ម្យ៉ាង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ល្អ​ ព្រោះ​​ការ​ថើប​បរិវេណ​នានា​លើ​សារពាង្គកាយ​ជា​ការ​បង្ហាញ​អារម្មណ៍​ជា​ច្រើន​ឲ្យ​មនុស្ស​ម្នាក់​ទៀត​បាន​ដឹង​ដូច​ជា​ស្រលាញ់​ចូលចិត្ត​សួរ​សុខទុក្ខ​លា​ឬ​ក៏​ជូនពរ​ជា​ដើម។

អាន៖ បញ្ជី​ឈ្មោះ​តារា​ឈ្នះ​ពាន ​Singaporean Hit Awards 2013, American Music Awards 2013

ហេតុ​នេះ​ទើប​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី​ដូច​ជា កូរ៉េ​បាន​ចាត់​​ឈុត​ឆាក​ថើប​គ្នា​មិន​ថា​ក្នុង​រឿង​ឬ​ក្នុង​កម្មវិធី​ ការ​ថើប​ដោយ​តាំង​ចិត្ត​ឬ​អចេតនា​១០​ឆាក​ឲ្យ​អ្នក​គាំទ្រ​បាន​ចូល​តួ​បន្ត​ទៀត​ជាមួយ​នឹង​ឈុត​ថើប​ទាំង​ ៨ នោះ។

១. Lee Teuk & Kang Sora : ជា​ការ​ថើប​ដ៏​សែន​រ៉ូមែនទិច​​បំផុត​ព្រោះ​ការ​ថើប​របស់​ Lee Teuk ប្រធាន​ក្រុម​ Super Junior និងKang Sora កើត​ឡើង​នៅ​ក្នុង​ឆាក​បញ្ចប់​នៃ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​ល្បាញ​ “We Got Married” របស់​ទូរទស្សន៍​ MBC ។ ​ជា​ការ​ថើប​មនុស្ស​ពីរ​រូប​ដែល​លាក់​បាំង​អារម្មណ៍​ខ្លួន​ឯង​ជិត​មួយ​ឆ្នាំ​ដូច្នេះ​ទើប​ឆាក​ថើប​​នេះ​ជា​ការ​ថើប​សែន​សោកសៅ​និង​ជា​ទី​ការ​ធ្វើ​បាប​ចិត្ត​អ្នក​គាំទ្រ​កម្មវិធី​នេះ​គ្រប់​គ្នា​ព្រោះ​វា​ស្នាម​ថើប​ដំបូង​ ស្នាម​ថើប​ចុង​ក្រោយ​និង​ជា​ការ​ថើប​លា​គ្នា​ផង​ដែរ។
វីដេអូ ៖

២. Taeyang & IU : IU គឺ​ជា​ក្រុម​អ្នក​គាំទ្រ​ Taeyang សមាជិក​ក្រុម​ Big Bang ដ៏​ងប់ងុល​ម្នាក់​ហេតុនេះ​ហើយ​ទើប​ការ​ថើប​ថ្ពាល់​ Taeyang របស់​IU​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​ប្រិយមិត្ត។ សម្រាប់​ប្រិយមិត្ត​ដែល​មិន​ធ្លាប់​បាន​ទស្សនា​យើងខ្ញុំមាន​វីដេអូ​មក​បង្ហាញ។
វីដេអូ​ ៖

៣. Jang Geun Suk & YoonA : ឆាក​ថើប​ដ៏​ផ្អែម​ល្ហែម​រវាង​ Jang Geun Suk និង YoonA ក្នុង​ខ្សែ​ភាពយន្ត​ល្បីល្បាញ​ “Love Rain” គឺ​ជា​ការ​ថើប​មួយ​ដែល​អាច​កើត​មាន​ក្នុង​ជីវិត​ពិត។ ការ​ថើប​រវាង​ពួក​គេ​ប្រៀប​ដូច​ជា​ការ​សន្យា​ចំពោះ​គ្នា​ដោយ​ចាប់​ផ្ដើម​ឡើង​ពី​ខាង​បុរស​ដែល​លួច​ថើប​ឆ្មក់​បបូរ​មាត់​តួ​ស្រី​នៅ​ពេល​ភ្លេច​ខ្លួន​បន្ទាប់​មក​ក៏​សន្សឹម​ចូល​មក​ក្បែរ​ខ្លួន​​បន្ដិច​​ៗ​ហាក់​ដូច​ជា​ប្រាប់​ថា​”បដិសេធ​បាន​ បើ​មិន​ត្រៀម​ខ្លួន​រួច​ទេ​ តែ​បើ​មិន​ជំទាស់​ខ្ញុំ​ចាត់​ទុក​ថា​នាង​អនុញ្ញាត​ហើយ”។
វីដេអូ​ ៖

៤. T.O.P & Lee Hyori : ទោះ​ការ​ថើប​គ្នា​រវាង​តារា​រ៉េប​ T.O.P នៃ​ក្រុម​ Big Bang និង​កំពូល​តារា​ចម្រៀង​សិច​ស៊ី Lee Hyori កើត​ឡើង​យូរ​ហើយ​និយាយ​រួម​គឺ​តាំង​ពី​៥​ឆ្នាំ​មុន​ក្ដី​ ប៉ុន្តែ​ការ​ថើប​រវាង​អ្នក​ទាំង​ពីរ​គឺ​ជា​ការ​ថើប​ដែល​អ្នក​គាំទ្រ​បាន​ទៅ​ទស្សនា​ Mnet KM Music Festival កាល​ពី​ឆ្នាំ​២០០៨ និយាយ​តៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ថា​គឺ​ជា​ការ​បញ្ជា​ពី PD  (អ្នក​ផលិតកម្ម​វិធី​) មិន​មែន​ជា​ការ​ថើប​គ្នា​ដោយ​ចិត្ត​ឯង​នោះ​ទេ។
​​៥. Kim Soo Hyun & Suzy : ឆាក​ថើប​មាត់​គ្នា​លើ​រថយន្ត​ក្រុង​រវាង​ Kim Soo Hyun ​និង Suzy សមាជិក​ក្រុម​ missA ​ក្នុង​រឿង​ “Dream High” គឹ​ការ​ថើប​មួយ​ដែល​ធ្វើ​ឲ្យ​ដែល​បាន​ទស្សនា​រឿង​ភាគ​មួយ​កើត​ចិត្ត​ច្រណែន​មិន​តិច​ទេ។
វីដេអូ​ ៖​

៦. Joo Won & UEE : ឆាក​ថើប​ដែល​អ្នក​តាម​ទស្សនា​រឿង​ភាគ​ “Ojakgyo Brothers” រង​ចាំ​តាំង​ពី​ដើម​រហូត​ទីបំផុត​បាន​សម​ដូច​បំណង​​ហើយ​ព្រោះ​នៅ​ភាគ​ទី​៣៦​គឺ​ជា​ភាគ​ដែល​មាន​ការ​ថើប​គ្នា​លើក​ដំបូង​រវាង​តួឯក​ប្រុស​ស្រី។
វីដេអូ​ ៖

៧. Jo Kwon & Ga In : ការ​ថើប​រវាង​តារា​ចម្រៀង​ផលិតកម្ម​JYP​ទាំង​ពីរ​ត្រូវ​បាន​គេ​​ប្រសិទ្ធ​នាម​ឲ្យ​ជា​ភាសា​អង់គ្លេស​ថា​”Chocolate Kiss” ។ ការ​ថើប​គ្នា​គ្រា​ដំបូង​របស់​អ្នក​ទាំង​ពីរ​កើត​ឡើង​ក្នុង​ទីក្រុង​ក្នុង​កម្មវិធី​ “We Got Married” ។ ដំបូង​ Jo Kwon បាន​រៀប​ផែនការ​ថា​នឹង​ផ្ដល់​ការ​ថើប​ដ៏​រ៉ូមែនទិច​ដល់​​Ga In ប៉ុន្តែ​បរាជ័យ​ដោយ​សារ​មនុស្ស​ច្រើន​ពេក។ពេល​មក​ដល់​បន្ទប់​ Ga In បាន​យក​ស្ករ​គ្រាប់​រសជាតិ​សូកូឡា​មក​លាប​លើ​ថ្ពាល់​ហើយ​ទៅ​គោះ​ទ្វារ​បន្ទប់​ Jo Kwon ពេល​ Jo Kwon បើក​ទ្វារ​នាង​ក៏​ថើប​ថ្ពាល់​គេ​តែ​ម្ដង​។ ប្រិយមិត្ត​ដែល​បាន​ទស្សនា​ឈុត​ថើប​នេះ​ហើយ​សុទ្ធ​តែ​សរសើរ​ថា​ល្អ​រហូត​មាន​អ្នក​ខ្លះ​លួច​ស្រមៃ​ថា​ខ្លួន​ជា​ Ga In ទៀត​ផង។
វីដេអូ​ ៖

៨. Hyunseung & HyunA : ការ​ថើប​គ្នា​រវាង​តារា​ចម្រៀង​រួម​ផលិតកម្ម​ក្រុម​ ​B2ST និង 4minute ក៏​អាច​ចាត់​ទុក​ថា​ជា​ឈុត​ឆាក​ថើប​មាត់​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ដែរ។ កាល​ពី​ឆ្នាំ​២០១១​ក្នុង​កម្មវិធី​ Mnet Asian Music Awards (MAMA) Hyunseung និង HyunA បាន​រួម​គ្នា​សម្ដែង​បទ​ Troublemakers ដែល​មាន​ឈុត​មួយ​នោះ​គេ​ឃើញ​អ្នក​ទាំង​ពីរ​ថើប​មាត់​គ្នា​ ហើយ​បើ​ទោះ​ជា​តារា​ទាំង​ពីរ​ចេញ​មក​អះអាង​ថា​មិន​មែន​ជា​ការ​ថើប​មាត់​ពិត​តែ​រូបភាព​ដែល​បង្ហាញ​ចេញ​មក​ដូច​ជា​ការ​ពិត​ពេក​ហើយ​ ដូច្នេះ​គ្មាន​អ្នក​គាំទ្រ​ណា​ជឿ​សម្ដី​ពួក​គេ​នោះ​ទេ។
វីដេអូ​ ៖

យល់​យ៉ាង​ណា​ចំពោះ​ការ​ថើប​មាត់? តើ​វីដេអូ​ខាង​លើ គូ​ណា​ថើប​សម​ជាង​គេ?