រឿង​ដ៏​អាម៉ាស់​មួយ​បាន​កើត​ឡើង​មក​លើ​តារា​ចម្រៀង​​សំណព្វចិត្ត​​​យុវតី Justin Bieber នៅ​ពេល​ដែល​តារា​រូប​នេះ​កំពុង​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រី​ ‘Believe’ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ កញ្ញា កន្លងទៅ​ នៅ​សិង្ហបុរី។

មិនមែន​ជា​រឿង​ចម្លែក​ទេ​មែន​ទេ ដែល​អ្នក​គ្រប់គ្នា​បាន​ឃើញ​ JB ​ដោះអាវ ប៉ុន្តែ​ចុះ​បើ​តារា​រូប​នេះ​របូត​ខោ​វិញ តើ​វា​ចម្លែក​ទេ?

ខោ​ក្នុង​ពណ៌ស​របស់​ JB​ បាន​ក្លាយ​ជា​ប្រធានបទ​ពិភាក្សា​យ៉ាង​ផុលផុស ​បន្ទាប់ពី​ការ​ប្រគំតន្ត្រី​នោះ​ត្រូវ​បាន​បញ្ចប់។​ អ្នក​ខ្លះ​ថា គួរ​ឲ្យ​ខ្ពើម​ណាស់ ​អ្នក​ខ្លះ​ថា​ អស្ចារ្យ​ណាស់​ ឡូយ​ណាស់។

អាន៖ ​Justin Bieber មិន​ចោល​ចរិត​ព្រាននារី

រឿង​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​តារា​រូប​នេះ​សម្ដែង​ដោយ​លោត​ផង​ រំា​ផង ​ក៏​របូត​ខោ​ចេញ​លី​អូ​ពណ៌ស។ ​ប៉ុន្តែ​តារា​នេះ​នៅ​តែ​បន្ត​ការ​សម្ដែង​ជា​ធម្មតា​ដោយ​ចាប់​ខោ​នោះ​ជាប់​ មិន​ឲ្យ​វា​របូត​ធ្លាក់​ដល់​ដី ​តែ​លី​អូ​បាន​លេច​ចេញ​កណ្ដាល​វាល​ទៅ​ហើយ។

មុន​នេះ Justin Bieber បាន​ក្លាយ​ជា​ប្រធានបទ នៃ​ការវាយប្រហារ​តាម​បណ្ដាញ​សង្គម​ដោយ​សារ​តារា​រូប​នេះ​បាន​គ្រវាស​មីក្រូហ្វូន​របស់​អ្នក​កាសែត​ថៃ​ចេញ។​ អាន​ព័ត៌មាន​លម្អិត ​ចុច​ត្រង់​នេះ!