​ក្នុង​​បាល់ទាត់​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ ​ការ​ទាត់​បាល់​ពិន័យ​ហ៊្វ្រីឃីក​តែង​តែ​មាន​ល្បិច​ផ្សេង​ៗ​គ្នា​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ដើម្បី​បញ្ឆោត​របាំង​និង​អ្នកចាំទី​របស់​គូបដិបក្ខ​។ ប៉ុន្តែ​សម្រាប់​ល្បិច​​​របស់​កីឡាករ​ក្រុម ​Rot-Weiss Essen ​នៃ​លីក​លំដាប់​ទី​៤​អាល្លឺម៉ង់​មួយ​នេះ​ ប្រិយមិត្ត​ប្រហែល​ជា​កម្រ​ឃើញ​ណាស់​។​

ដំបូង ​កីឡាករ​៦​នាក់​នៅ​ឈរ​ផ្ដុំ​គ្នា​ក្បែរ​បាល់​ បន្ទាប់​មក​កីឡាករ​ពីរ​នាក់​រត់​ទៅ​ធ្វើ​ដូច​រក​ស៊ុត​បាល់​ក្នុង​ពេល​ដំណាល​គ្នា​ដើម្បី​ញាក់​ចង្កេះ​របស់​​របង​ការពារ​និង​អ្នកចាំទី​ តែ​អ្នក​ស៊ុត​ពិត​ប្រាកដ​គឺ​កីឡាករ​ដែល​ឈរ​នៅ​ខាង​ស្ដាំ​គេ​បំផុត​ឯណេះ​វិញ​ទេ​។​ ​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​២៦​ឆ្នាំ ​Kevin Grund ទាត់​កោង​យ៉ាង​ស្អាត​ចូល​កែង​ខាង​ស្ដាំ​នៃ​សំណាញ់​ទី​ក្រុម ​Fortuna Dusseldorf II​។​

ចង់​ដឹង​ស្អាត​ប៉ុនណា​ មើល​វីដេអូ​នេះ​ទាំង​អស់​គ្នា​

ដោយ​៖ យ៉ុង ម៉ុងហាក់
ប្រភព​&រូបថត៖ metro