ពេល​នឹក​ដល់​តារា​ស្រី​កូរ៉េ​ មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​ស្គាល់​ឈ្មោះ​ក្រុម​ចម្រៀង​នារី​កូរ៉េ​ដ៏​ស្រស់​សោភា ​និង​ពោរពេញ​ដោយ​ទេពកោសល្យ​គឺ ​ក្រុម​ចម្រៀង​ Girls’ Generation ​ឬ​ហៅ​កាត់​ថា ​SNSD ​មិន​ខាន។​ ​សមាជិក​ទាំង​ ៩ ​នាក់​របស់​ក្រុម​នារី​ជួរ​មុខ​នេះ​សុទ្ធ​តែ​មាន​លក្ខណៈ​ទាក់ទាញ​ម៉្យាង​ម្នាក់។ ​ក្នុង​នោះ​ Seohyun ​គឺ​ជា​សមាជិក​ម្នាក់​ដែល​ទាក់​ចិត្ត​បុរសៗ​​មិន​តិច​ទេ ​ដោយ​សារ​ទឹក​មុខ​ដ៏​​សុភាព​ អត្តចរិត​ចរិត​ដ៏​ស្លូតបូត ​និង​រូបរាង​ខ្ពស់​ស្រាវ​​គួរ​ឲ្យ​ចង់​នែបនិត្យ។ ​ថ្ងៃ​នេះ​តារា​រូប​នេះ​ ចូល​ខ្លួន​មក​អង្រួន​ទំព័រ​កម្សាន្ត​របស់​​យើងខ្ញុំ​តាម​រយៈ​ស្ទីល​ស្រគត់ស្រគំ​តែ​ស្អាត​ និង​ទាន់​សម័យ ​និយាយ​ឲ្យ​ខ្លី​គឺ​ សុភាព​នារី​សម័យ​ថ្មី។ ​កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​មើល​ស្ទីល​របស់​កញ្ញា​ទាំង​អស់​គ្នា!​

អាន៖ របៀប​រចនា​ម៉ូដ​សក់​ស្អាត​ដោយ​ខ្លួន​ឯង​មិន​បាច់​ពឹង​គេ​​សម្រាប់​មិត្ត​នារី