Breaking News
Loading...
Saturday, November 2, 2013

វីដេអូកំសាន្ត៖ នាំគ្នារត់បាតជើងសព្រាត ក្រោយពេលក្មេងស្រីតូចម្នាក់ បើកមើលកាដូថ្ងៃកំណើតរួច!


ពិធីខួបកំណើត ជាពិធីមួយដែលធ្វើឡើង ក្នុងគោលបំណងរំលឹកដល់ថ្ងៃ ដែលមនុស្សម្នាក់ៗ បានកើត ហើយក្នុងថ្ងៃនោះដែរ ម្ចាស់ខួបកំណើត តែងមានអារម្មណ៍រំភើបរីករាយ នៅពេលដែល ទទួលបានកាដូ ពីក្រុមគ្រួសារ ឬ ក៏មិត្តភក្តិនោះ។

យ៉ាងណាមិញ ខ្មែរឡូត សូមនាំអារម្មណ៍ប្រិយមិត្ត មកទស្សនាកំសាន្ត នូវវីដេអូឃ្លីបមួយ ដែលមានភាពគួរឲ្យអស់សំណើច ដែលបង្ហាញពី អារម្មណ៍របស់ក្មេងស្រីម្នាក់ មានភាពត្រេកអរជាខ្លាំង នៅពេលដែលទទួលបានកាដូខួបកំណើត នូវ Tablet មួយគ្រឿងនោះ ប៉ុន្តែ ក្រោយពីបើកមើល ហើយនោះ នាងស្រាប់តែប្រែមកជា តូចចិត្តជាខ្លាំង ព្រោះតែក្នុងប្រអប់កាដូនោះ តាមពិតទៅ គឺជាថ្ម មួយដុំធំ ទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាកំសាន្ត វីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved