Breaking News
Loading...
Wednesday, November 27, 2013

រថយន្តកាមរីគូថហើម ដឹកត្រីបុកម៉ូតូសង់កូរ៉េ ស្លាប់២នាក់


ក្រចេះ៖ មនុស្ស២នាក់ បានស្លាប់លើដងវិថីយ៉ាង អាណោចអាធម ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចររថយន្តកាមរី គូថហើមមួយគ្រឿងដឹកត្រីបើកបុកម៉ូតូ សង់កូរ៉េកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៣ ក្នុងភូមិបុសយាយឡា ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្ករឡើងដោយរថយន្តកាមរី ពាក់ស្លាក់លេខភ្នំពេញ 2D-2461ពណ៌ខ្មៅ បុកម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង ជិះគ្នាពីរនាក់ បើកបញ្ច្រាស់ ទិសគ្នា។

ប្រភពបន្តបញ្ជាក់ថា ពេលដល់ចំណុចកើតហេតុ អ្នកបើករថយន្តបង្ក បានព្យាយាមបើកជែងម៉ូតូ ដែលកំពុងធ្វើដំ ណើរពីមុខស្របទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនមួយគ្រឿង ស្រាប់តែរថយន្តជ្រុលចង្កូតទៅបុកម៉ូតូរបស់ ជនរងគ្រោះ កំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំងពីនាក់ នៅកន្លែងកើត ហេតុ  ។

 ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំងពីខាងលើមាន ឈ្មោះ រ៉េត  និងម្នាក់ទៀត ឈ្មោះ សៀង យាង មានទីលំនៅភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រីឯម្ចាស់រថយន្ត ឈ្មោះ ម៉ុង បូរ៉ា អាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ បន្ទាប់ពីបង្កកើតហេតុ បានរត់គេចខ្លួនបាត់។ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភរិយាយកទៅធ្វើការដោះស្រាយ។

ក្រោយកើតហេតុទាំងរថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកនៅ ស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសា ធ្វើបុណ្យតាមប្រពៃណី៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved