Breaking News
Loading...
Wednesday, October 2, 2013

ឆក់​កាបូប​បាន​ហើយ​ ព្រះ​មិន​ជួយ​ ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​បុក​ដើម​ឈើ​ សមត្ថ​កិច្ច​ចាប់​បាន​ម្នាក់


រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌទួលគោក ដេញចាប់បាន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ តុលា ២០១៣ នៅចំណុចស្តុបទួលគោក បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់បានសម្រេច នៅចំណុចមុខវិទ្យាស្ថានស៊ីតិច ផ្លូវលេខ២៥៩ កែងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយជិះម៉ូតូរត់គេចខ្លួនទៅបុកដើមឈើ។

ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះសោ តារា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំវត្តនាគវ័ន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ផ្លូវរទេះភ្លើង ចំណែកនារីរងគ្រោះឈ្មោះមាន ស្រីនោ អាយុ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង រស់នៅផុ្ទះលេខN៦ ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈនារីរងគ្រោះកំពុងអង្គុយលើម៉ូតូ និយាយគ្នាលេងជាមួយមិត្តភក្តិ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ មួយគ្រឿង អត់ស្លាកលេខមកក្បែរ ធ្វើសកម្មភាពឆក់កាបូបរបស់នាង រួចរត់គេចខ្លួន ខណៈនោះនារីរងគ្រោះបានជិះម៉ូតូដេញតាម និងស្រែកចោរៗ ឮដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌទួលគោក ក៏បានដេញតាមចាប់ជនសង្ស័យ រហូតមកដល់ចំណុចស្តុបទួលគោកស្ទះចរាចរណ៍ពេក ជនសង្ស័យក៏បើកឡើងចិញ្ចើមផ្លូវ ទៅបុកដើមឈើបណ្តាលឱ្យដួលម៉ូតូ ក៏ទុកម៉ូតូចោលរួចនាំគ្នារត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញចាប់បានម្នាក់តែម្តង។

ក្នុងកាបូបដែលជនសង្ស័យឆក់នោះមានលុយចំនួន១៥៨ដុល្លារ និងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿង៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved