Samsung ឈរ​នៅ​លើ​ទីផ្សារ​ទូរសព្ទ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​តាម​រយៈ Smartphone និង Tablet ត្រកូល Galaxy។ បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា Samsung នឹង​បោះ​ទុន​នូវ​ទឹកប្រាក់ ១៣ពាន់លាន​ដុល្លារ​ដើម្បី​ជំរុញ​ផ្នែក​ទីផ្សារ​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រូមូស៊ីន​ផ្សេងៗ​បន្ថែម​ទៀត។

អាន៖ Samsung ជិត​ចេញ Note 3 ថ្មី​ មាន​អេក្រង់​បត់បែន​បាន​នៅ​ខែតុលា

នេះ​បើ​ប្រៀបធៀប​នឹង​ការ​ចំណាយ​របស់ Google ក្នុង​ការ​ទិញ​យក​ក្រុមហ៊ុន Motorola គឺ​មាន​ច្រើន​ជាង​ទៅ​ទៀត ហើយ​ក៏​ចំណាយ​ច្រើន​ជាង​ការ​ក្រុមហ៊ុន HTC សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​រហូត​ដល់​ទៅ ៣ដង​ផង​ដែរ។ ក្នុង​រយៈពេល​ខ្លី​នេះ ជឿ​ថា​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​អាច​មក​ប្រកួតប្រជែង​នឹង Samsung បាន​នោះ​ទេ លើកលែង​តែ Apple ប៉ុណ្ណោះ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ ក្ដាប់​ចំណែក​ទីផ្សារ Smartphone បាន​ច្រើន​ជាង​គេ​ទូទាំង​ពិភពលោក។

អាន៖ Samsung និង LG ទម្លាក់​កាំបិត​ចុះ​រៀង​​ៗ​ខ្លួន​​​មក​ដើរ​ផ្លូវ​រួម​គ្នា​វិញ

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets