Breaking News
Loading...
Thursday, December 19, 2013

អស្ចារ្យមែន! ធ្លាប់ឃើញកង់មាស ២៤ការ៉ាត់ ដែលថ្លៃជាងគេបំផុតលើលោកហើយឬនៅ?


ប្រិយមិត្ត ពិតជាប្លែកភ្នែក និង រំជួលអារម្មណ៍ទៀតហើយ ដោយថ្ងៃនេះ បានជួបជាមួយនឹង កង់មាស ដែលត្រូវបានស្រោបដោយមាស ២៤ការ៉ាត់ និង ជាកង់ ដែលមានតម្លៃ ថ្លៃជាងគេបំផុត នៅលើពិភពលោកទៀតផង។

កង់មាសនេះ ត្រូវបានផលិតឡើង ចំនួនតែ១០គ្រឿងប៉ុណ្ណោះ ដោយក្រុមហ៊ុន Aurumania  និងមានតម្លៃ ដល់ទៅ ៦៧,០០០ ផោន ឯណោះ ស្មើនឹង ១០៩៧០៥ ដុល្លារអាមេរិក។ ក្រៅពីស្រោបមាស ២៤ការ៉ាត់ ហើយនោះ កង់ដ៏មានតម្លៃនេះ នូវត្រូវបានដាំត្បូងគ្រីស្តាល់ ប្រភេទ Swarovski ចំនួន ៦០០ គ្រាប់ បន្ថែមទៀតផងដែរ។ ចំពោះដៃកង់ និង កែបកង់វិញ ធ្វើពីស្បែកល្អ ពណ៌សូកូឡា ដែលត្រូវបានគេដេរដោយដៃមនុស្ស ផ្ទាល់តែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលរូបភាពខាងក្រោម ទាំងអស់គ្នា៖


ដោយ សី

ខ្មែរឡូត  

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved