Breaking News
Loading...
Thursday, December 19, 2013

សាកទាយទៅមើល! កុំកុំ តែងខ្លួនជា ស៊ុនអ៊ូខុង ត្រូវចំណាយពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?


កាលពីពេលថ្មីៗនេះកន្លងទៅនេះ ខ្មែរឡូត ធ្លាប់បានចុះផ្សាយព័ត៌មានមួយ ដែលទាក់ទងទៅនឹងតារាសម្តែង កុំកុំ (Donnie Yen) ដោយមានចំណងជើងថា “កុំកុំ រអ៊ូរទាំ ខណៈដើរតួ ស៊ុនអូខុង ក្នុងរឿងស្តេចស្វា”។ ព័ត៌មាននេះ គឺទាក់ទងនឹងការលំបាក ក្នុងការថតខ្សែភាពយន្ត ស្តេចស្វា របស់តារាសម្តែងដ៏ប៉ិនប្រសព្វ ហើយថែមទាំងពូកែខាងក្បាច់គុណ កុំកុំ ចុះចំនែកឯការតុបតែងខ្លួន ជាតូអង្គស៊ុនអ៊ូខុងវិញ តើកុំកុំជួបបញ្ហាអ្វីខ្លះ?

គួរបញ្ជាក់ផងដែរថា កុំកុំ (Donnie Yen) និងតារាសម្តែងប្រុស Aaron Kwok Fu Sing រួមទាំងតារាស្រី Joe Chen Chiao-En បានចាប់ដៃគ្នាសម្តែង នៅក្នុងខ្សែភាពយន្ត “ស្តេចស្វា (The Monkey King)” ដែលនឹងត្រូវចេញផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ខាងមុននេះ។

យោងតាមប្រភពព័ត៌មាន lollipop របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តារាសម្តែងប្រុស កុំកុំ ត្រូវចំណាយរយៈពេល ៥ម៉ោង ក្នុងការអង្គុយឲ្យគេតុបតែងមុខ ជាតួអង្គស្វាស៊ុនអ៊ូខុង ជារៀងរាល់ថ្ងៃ ដែលជាគឺការលំបាកមួយរបស់លោក។

ជាមួយគ្នានេះដែរ ថ្ងាស ច្រមុះ ចង្កា និងត្រចៀក របស់កុំកុំ ត្រូវបានគេយករបស់សម្បនិមិ្មត ដែលធ្វើពីសារធាតុម៉្យាង ដែលមានឈ្មោះថា Silica Gel មកបិទពីលើ ដើម្បីតុបតែងមុខជាមុខស្វាស៊ុនអ៊ូខុង។

បើតាមសម្តីរបស់ កុំកុំ បានប្រាប់ឲ្យដឹងថា “បន្ទាប់ពីតុងតែខ្លួនរួចរាល់ អ្នកមិនអាចមើលដឹងថា ខ្ញុំជា កុំកុំ (Donnie Yen) ឡើយ”៕

តារាប្រុស Aaron Kwok Fu Sing

តារាស្រី Joe Chen Chiao-En


កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved