Breaking News
Loading...
Thursday, December 19, 2013

មិនធ្លាប់ជួបឡើយ! មេឆ្កែចិត្តធម៌ ទទួលយកកូនសត្វពង្រូល២ក្បាល ធ្វើជាកូន (វីដេអូ)


យើងធ្លាប់តែបានជួប ច្រើនមកហើយ ដែលកូនសត្វឆ្មា ឆ្កែ ជ្រូក កំប្រុក ជាដើម ដែលត្រូវមេរបស់វា បោះបង់ចោល ទើបនាំឲ្យមាននុស្ស នាំយកពួកវា មករស់នៅជាមួយនឹង មេថ្មី ដែលមិនមែនជា ពូជសត្វដូចជា កូនសត្វទាំងនោះ។

យ៉ាងណាមិញ សំរាប់លើកនេះវិញ ពិតជាប្លែកទៀតហើយ ដោយសូម្បីតែសត្វ ពង្រូល ក៏ត្រូវព្រាត់ពីមេរបស់វា កំព្រានៅតែឯងដែរ តែជាសំណាងរបស់ពួកវា ដែលមេឆ្កែចិត្តធម៌មួយក្បាល សុខចិត្តទទួលពួកវា ធ្វើជាកូនចិញ្ចឹម និង ព្រមផ្តល់ទឹកដោះសំរាប់បៅ ថែមទៀតផង។

មេឆ្កែសំបុរពណ៌ខ្មៅ មួយក្បាលនេះ មានឈ្មោះថា Faisca បានទទួលយកកូនសត្វពង្រូល ២ក្បាល ធ្វើជាកូន នៅក្នុងភូមិ នាភាគខាងត្បូង ប្រទេសប្រេស៊ីល។ ក្នុងនោះ បានដឹងដែរថា មេរបស់កូនសត្វពង្រូល ទាំងពីរក្បាលនេះ ត្រូវបានរថយន្តត្រាក់ទ័រដឹកអំពៅ មួយគ្រឿង កិនងាប់បាត់ទៅហើយ ទើបហេតុនេះហើយ បានជាប្តីរបស់អ្នកស្រី Dina Alves នាំយកពួកវា មកផ្ទះតែម្តង ដោយមុនដំបូងឡើយ គ្រាន់តែផ្តល់ទឹកដោះគោ អោយពួកវាប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved