Breaking News
Loading...
Thursday, December 19, 2013

ហេតុផល ១០​យ៉ាង​ដែល​ស្ត្រី​គួរតែ​ទទួលបាន​ចំណុចកំពូល​ច្រើនដង​


​ដោយសារតែ​អ្នក​មាន​ការ​រវល់​, ស្ត្រេ​ស ឬ​រាងកាយ​ធាត់​នោះ ខ្ញុំ​ហ៊ាន​ភ្នាល់​ថា​អ្នក​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ដែល​អ្នក​អាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ច្រើនដង​។ ដើម្បី​កុំអោយ​មាន​ភាពមន្ទិលសង្ស័យ​ចំពោះ​រឿង​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​ហេតុផល​ចំនួន ១០​យ៉ាង​ដែល​អ្នក​គួរតែ​ទទួល​បាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​អោយបាន​ច្រើន​ក្នុង​ឆាកជីវិត​។

  1. ​វា​ពិតជា​អាច​ជួយ​ព្យាបាល​អា​ការៈឈឺ​ក្បាល​បាន​។ ការសិក្សា​មួយ​បាន​រកឃើញថា ការ​រួមភេទ​ជួយ​កាត់បន្ថយ​ការឈឺចាប់​បែប​ប្រកាំង​។ ដូច្នេះ​វា​មាន​ប្រសិទ្ធភាព​ប្រហែល​នឹង​ថ្នាំ​បំបាត់​ការឈឺចាប់ Advil ដែរ​។
  2. ​វា​អាច​បំបាត់​ការឈឺចាប់​ផ្សេងៗ​ទៀត​បាន​។ ការឈាន​ដល់​ចំណុចកំពូល​នឹង​បញ្ចេញ​សារធាតុ​គីមី​ដែល​ធ្វើអោយ​អារម្មណ៍ល្អ​មួយ​ប្រភេទ​ឈ្មោះថា អុក​ស៊ី​តុ​ស៊ីន និង Endorphin​។ សារធាតុ Endorphin នេះ​អាច​ជួយ​សម្រួល​ដល់​ការឈឺចាប់​បាន​ជា​ពិសេស​ការឈឺចាប់​ពេល​មក​រដូវ​ជាដើម​។
  3. ​ដោយសារ​តែ​អ្នក​មិន​ត្រូវការ​ដៃគូ អ្នក​អាច​ធ្វើ​រឿង​នេះ​បាន​យ៉ាង​ល្អ​ដោយ​ខ្លួនឯង​ជាមួយ​នឹង​របៀប​សម្រេច​កាម​ដោយ​ខ្លួនឯង​បាន​។​
  4. ​គេ​ចាត់ទុក​វា​ជា​ថ្នាំ​វីតាមីន​ចម្រុះ ព្រោះ​ការ​សិក្សា​មួយ​នៅ​ឯ​សាកលវិទ្យាល័យ Wilkes បាន​រកឃើញថា ការ​រួមភេទ​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​។ ដូច្នេះ​វា​ពិតជា​ល្អ​សម្រាប់​អាការៈ​ផ្តាសាយ​ដោយសារ​ចាញ់​អាកាសធាតុ​ហើយ​។
  5. ​វា​អាច​នឹង​ធ្វើអោយ​អ្នកទទួលបាន​ដៃគូ​រួម​ខ្នើយ​ដ៏​ល្អ​ម្នាក់​បាន​។ អ្នកស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា ស្ត្រី​ដែល​ទទួលបាន​ចំណុច​កំពូល​មួយ​ហើយ​ច្រើន​តែ​មាន​គំនិត​វិជ្ជមាន និង​អារម្មណ៍ល្អ​ចំពោះ​ដៃគូរ​របស់​ខ្លួន​ជាង​ស្ត្រី​ដែល​មិន​ទទួលបាន​ចំណុចកំពូល​សោះ​។
  6. ​ដោយសារ​តែ​អ្នក​ភ្ញាក់ពីដេក​មុន​នាឡិកា​រោទិ៍ ដូច្នេះ​អ្នក​ក៏​អាច​អនុវត្ត​នូវ​ជ័យជំនះ​ដ៏​តូច​មួយ​ជាមួយនឹង​ការ​រួមភេទ​ពេល​ព្រឹក​បាន​ដែរ​។ អ្នកឯកទេស​និយាយថា ការ​ប្រតិបត្តិការ​រួម​ភេទ​នៅ​ពេល​ព្រឹក​បែបនេះ​អាច​ធ្វើអោយ​អារម្មណ៍​ស្រស់ស្រាយ និង​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ​រាល់ថ្ងៃ​បាន​។
  7. ​អ្នកនឹង​អស់​កង្វល់​លើ​បញ្ហា​មក​រដូវ​ទៀត​។ អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Columbia និង Stanford បាន​រកឃើញថា ស្ត្រី​ដែល​រួមភេទ​យ៉ាងហោចណាស់ ម្តង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​មក​រដូវ​ទៀងទាត់​ជាង​មុន​។
  8. ​ដោយសារ​តែ​អ្នក​ស្ថិត​ក្នុង​ពាក់កណ្តាល​នៃ​វដ្ត​រដូវ យើង​ដឹង​ថា​វា​ស្តាប់​មើល​ទៅ​ដូច​ជា​ចម្លែក​ណាស់ ប៉ុន្តែ​ចូរ​ចាំ​ថា ការសិក្សា​មួយ​បាន​រកឃើញថា នៅ​ជុំវិញ​វដ្ត​រដូវ​រយៈពេល ១៤​ថ្ងៃ សេ​រ (Clitoris) របស់​អ្នក​មាន​ការលូតលាស់​ធំ​ជាង​មុន​រហូត​ដល់ ២០​ភាគរយ ព្រមទាំង​ងាយ​នឹង​មាន​ការ​ហូរឈាម​ចូលទៅ​ក្នុង​នោះ​ច្រើន​ណាស់ ដែល​វា​ជា​ហេតុ​ធ្វើអោយ​អ្នក​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការទទួល​បាន​ភាព​ស្រើបស្រាល និង​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។ វា​ពិតជា​រឿង​មួយ​គួរ​អោយ​ស្តាយ​ណា​ដែល​អ្នក​បណ្តោយអោយ​រឿង​ល្អៗ​បែប​នេះ​រំលង​ផុត​ដោយ​មិនដឹង​បែបនេះ​។
  9. ​អ្នកនឹង​មើល​ខ្លួនឯង​ឃើញ​ថា​កាន់តែ​ក្មេង​ជាង​មុន​ទៅ​ទៀត​។ ការសិក្សា​មួយ​បាន​រកឃើញថា អ្នក​ដែល​ប្រាប់​ថា​កំពុងតែ​រួមភេទ​រហូតដល់ ៤​ដង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​មើល​ទៅ​ពួកគេ​ក្មេង​ជាង​មុន​១០​ឆ្នាំ​អញ្ចឹង​។
  10. ​ដោយសារ​តែ​អ្នក​អាចធ្វើ​បាន ចូរ​បញ្ឈប់​ការទទួល​បាន​ចំណុចកំពូល​ដែល​ក្លែងក្លាយ និង​ព្យាយាម​ធ្វើ​វា​អោយ​បាន​តាមរយៈ​ក្បាច់​រួមភេទ​ផ្សេង​វិញ​៕
     
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved