ក្រុម​ប៉េតង់​ជម្រើស​ជាតិ​ កម្ពុជា​ វិញ្ញាសា​ Mixed Triple (ប្រុស​១​ស្រី​២)​ យក​ឈ្នះ​ វៀតណាម​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដើម្បី​ឈាន​ទៅ​ដណ្ដើម​មេដាយ​មាស​ជាមួយ​ ឡាវ​ ខណៈ​ Mixed Triple (ប្រុស​២​ស្រី​១)​ ចាញ់​ ឡាវ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ត្រូវ​ប្រកួត​យក​មេដាយ​សំរឹទ្ធ​ទល់​នឹង​ក្រុម​ ថៃ។

ឈុត​ Mixed Triple (ប្រុស​១​ស្រី​២)​ រួម​មាន​ កីឡាករ​ ទេព​ ណូរ៉ា​ កីឡា​ការិនី​ ឈិន​ ស្រីពេជ្រ​ និង​ដួង​ ឌីណា​ ប្រកួត​៧​ដង​ ឈ្នះ​៦​ ចាញ់​១​ ឈាន​ទៅ​ជួប​ វៀតណាម​ នៅ​វគ្គ​១​/២​ផ្ដាច់ព្រ័ត្រ។​ ចំណែក​ ឈុត​ Mixed Triple (ប្រុស​២​ស្រី​១)​ កីឡាករ​ សៀង​ វណ្ណា​ យ៉ា​ ចាន់តារារិទ្ធ​ និង​កីឡា​ការិនី​ សង្វាត​ ចរិយា​ ឈ្នះ​៥​ ចាញ់​២​ ក្នុង​ចំណោម​៧ប្រកួត​ នឹង​ឡើង​ទៅ​ ឡាវ​ នៅ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លទ្ធផល​កាល​វគ្គ​ជម្រុះ​តាម​ពូល៖

វិញ្ញាសា​ ក្រុម​ លទ្ធផល​ ក្រុម​
Mixed Triple

(ប្រុស​១​ស្រី​២)​

ទេព​ ណូរ៉ា​

ឈិន​ ស្រីពេជ្រ​

ដួង​ ឌីណា​

កម្ពុជា​ ១​-១៣ វៀតណាម​
កម្ពុជា​ ១៣​- ឥណ្ឌូណេស៊ី​
កម្ពុជា​ ១៣​- ប៊្រុយណេ​
កម្ពុជា​ ១៣​- ឡាវ​
កម្ពុជា​ ១៣​-១១ ថៃ​
កម្ពុជា​ ១៣​- មីយ៉ាន់ម៉ា​
កម្ពុជា​ ១៣​- ម៉ាឡេស៊ី​
Mixed Triple

(ប្រុស​២ស្រី​១)​

សៀង​ វណ្ណា​

យ៉ា​ ចាន់តារារិទ្ធ​

សង្វាត​ ចរិយា​

កម្ពុជា​ ៦​-១៣ វៀតណាម​
កម្ពុជា​ ១៣​- ឥណ្ឌូណេស៊ី​
កម្ពុជា​ ១៣​- ប៊្រុយណេ​
កម្ពុជា​ ១៣​- ឡាវ​
កម្ពុជា​ ១៣​- ថៃ​
កម្ពុជា​ ១៣​- មីយ៉ាន់ម៉ា​
កម្ពុជា​ ០​-១៣ ម៉ាឡេស៊ី​

អត្ថបទ៖​ រស់​ កាណាល់