ដំណឹងពិសេសក្ដៅៗ …ថ្ងៃនេះ Apple ទើបតែចាប់លក់ iPad ទំហំ 128GB អេក្រង់ Retina Display បញ្ចុះតម្លៃ ១៥% ស្មើនឹង ១២០ដុល្លារ នៅលើ online store របស់ខ្លួន។
អាន៖ iPad 4 ទំហំថ្មី 128GB មានលក់នៅ Apple Storeហើយ
តាមពិតទៅ iPad 4 ទំហំថ្មី 128GB ត្រូវបាន Apple បញ្ចេញលក់រួចមកហើយកាលពីដើមឆ្នាំ២០១៣ នេះ ដែលបានបែកចែកជាពីរជំនាន់គឺ iPad 4 128GB WiFi មានតម្លៃ ៧៩៩ដុល្លារ និង iPad 4 128GB ប្រភេទ cellular (ដាក់ស៊ីមកាតបាន) មានតម្លៃ ៩២៩ដុល្លារអាមេរិក។
ប៉ុន្តែសម្រាប់លើកនេះ ក្រុមហ៊ុនបានចេញលក់ដោយបញ្ចុះតម្លៃ ១២០ដុល្លារ។ មិនខុសអីនឹង iPad ទំហំទូទៅនោះទេ ដែល Tablet ទំហំធំជាងមុន 128GB នេះ មានជម្រើសពណ៌ចំនួន២ គឺស និងពណ៌ខ្មៅ បើបញ្ចុះរួចគឺនៅសល់ត្រឹម ៦៧៩ដុល្លារអាមេរិក (មានតែ Wi-Fi) ហើយពិសេសនោះអតិថិជនថែមតែ ១០ដុល្លារទៀតពោលតម្លៃ ៦៨៩ដុល្លារនឹងអាចទិញបាន iPad 128GB ដាក់ស៊ីមបាន។ ទោះជាយ៉ាងណា ប្រភព ក៏ដូចជាក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់ច្បាស់ថា តើនឹងចេញលក់នៅប្រទេសណាទៀតនោះទេ។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌ផលិតផលបច្ចេកវិទ្យាថ្មីៗ …
0 comments:
Post a Comment