Breaking News
Loading...
Thursday, December 12, 2013

រថ​យន្ត​CRV បើក​លឿន​ជ្រុល​ទៅ​​បុក​ម៉ូតូ​ស្កុប​ពី​ ចំ​ពីក្រោយ​ពេញទំហឹង​ របួស​ធ្ងន់​១​ រួច​បើក​រត់​គេច​បាត់​ស្រមោល​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់ជិះម៉ូតូស្កុបពី ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-7946 ធ្វើដំណើរតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលិច គល់ស្ពានអាកាស ៧មករា ស្រាប់តែមានរថយន្តCRV ពណ៌ទឹកប្រាក់ ១គ្រឿង មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនមកបុក ចំពីក្រោយម៉ូតូពេញទំហឹងតែម្តង ហើយរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ០៥នាទី យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១២ ធ្នូ ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវប៉ូលិស ក្រោមស្ពានអាកាស ៧មករា អូសមករក្សាទុកនៅក្រោមស្ពានអាកាស រង់ចាំសាច់ញាតិមកទទួលយកទៅ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved