Breaking News
Loading...
Thursday, December 12, 2013

យុវ​ជន​ ២​ក្រុម ​ផឹក​ស៊ី​ស្រវឹង​រាំ​ប៉ះ​គ្នា​យក​កែវ​ស្រា​គប់​ក្បាល​គ្នា​ផ្អើល​ពេញ ​ក្លិប​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​


ខេត្តប៉ៃលិន ៖ មានករណីអំពើហិង្សាមួយបាន កើតឡើងរវាងក្មេងទំនើង ២ក្រុម ខណៈពេលពួកគេចូលទៅ ផឹកស៊ីរាំរែកនៅក្នុងក្លិបហ្គោលដិន ដ្រាហ្គន ស្រវឹងរាំប៉ះគ្នាបង្កទៅជាអំពើហិង្សា ដោយយុវជនម្នាក់បានយកកែវស្រា គប់ក្បាលយុវជនម្នាក់ទៀត បណ្តាលឲ្យបែកហូរឈាមជោគ ខ្លួនត្រូវបានគ្រូពេទ្យដេរអស់ច្រើនថ្នេរ។ ចំណែកជនបង្ក ត្រូវកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួននៅព្រឹកថ្ងៃបន្ទាប់។

ហេតុការណ៍ប្រើអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃទី០៨ ធ្នូ ២០១៣ ស្ថិតនៅក្នុងក្លិបហ្គោលដិន ដ្រាហ្គន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ជនរងគ្រោះឈ្មោះ សន រ៉ាវី ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកចម្ការ រងរបួសបែកក្បាលផ្នែកខាងមុខ និងរបួសដៃស្រាល រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបក្ខពួក ៥ ទៅ ៦នាក់ទៀត ពុំមានរងរបួសឡើយ។ ចំណែកជនដៃដល់ឈ្មោះ ស៊្រុន រ៉ាយូ ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកចម្ការ យកកែវចំនួនពីរគប់ទៅលើ ក្បាលជនរងគ្រោះខាងលើ និងបក្ខពួកចំនួន ៦នាក់ រត់គេចខ្លួន។

ក្រោយពីធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី១០ ធ្នូ ២០១៣ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានរៀបចំកសាងសំណុំរឿងដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងប្រើហិង្សាដោយមានស្ថានទម្ងន់ទោស ហើយក៏បានបញ្ជូនជនបង្ក ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីកាត់ទោសតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved