Breaking News
Loading...
Wednesday, January 8, 2014

កំពូលស្រីស្អាត លើបណ្តាញសង្គម Weibo ចិន ម្នាក់នេះ ធ្វើឲ្យប្រុសៗ ខកចិត្តមិនតិចនោះទេ!


នៅលើប្រព័ន្ធអ៊ិនធើណេត មានពេលខ្លះ ក៏អាចធ្វើឲ្យយើងចាញ់បោករូបភាព បានដែរ ដូចជារូបភាព នារីស្អាតៗគួរឲ្យស្រលាញ់ មួយចំនួន ដែលយើងឃើញ ក៏មិនប្រាកដ ថាពួកគេ ជាមនុស្សស្រីពិតប្រាកដនោះទេ។

យ៉ាងណាមិញ អ្វីដែលយើងមើលឃើញនឹងភ្នែក ក៏ដោយ ក៏មិនប្រាកដថា វាជាការពិត និងអាចជឿទុកចិត្តបាននោះដែរ ហើយជាក់ស្តែង ដូចជារូបភាពមួយចំនួន នៅខាងក្រោម នេះជាដើម ដែលអាចធ្វើឲ្យប្រិយមិត្ត ឃើញហើយ ស្ទើរតែមិនចង់ជឿ ទៀតផង។ នាពេលកន្លងមកនេះ គេតែងប្រទះឃើញ បុរសមួយចំនួន ចូលចិត្តតុបតែងខ្លួន ធ្វើជាមនុស្សស្រី ដើម្បីធ្វើការបង្ហោះទាក់ទាញ ចំណាប់អារម្មណ៍ ហើយចំណែកឯ បុរសម្នាក់ នេះវិញ ក៏មិនខុសគ្នាផងដែរ ដោយរូបគាត់ មានបច្ចេកទេស តុបតែងខ្លួន និង ស្លៀកពាក់ បានយ៉ាងស្រស់ស្អាតជាទីបំផុត ហើយបើយើងមើលមួយភ្លេត និង មិនមាននរណាប្រាប់នោះ ច្បាស់ជាត្រូវចាញ់បោក គាត់ដែរ មិនខានឡើយ។

គាត់មានឈ្មោះថា Wu Geng Meng Bing បានបង្ហោះរូបក្នុងឈុតតួអង្គតុក្កតា (Anime) នៅលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន និង ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ជាពិសេស គឺជើងដ៏ស្រឡូនរបស់គាត់តែម្តង។

ដូចនេះ សូមប្រិយមិត្តទស្សនារូបភាព ខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved