Breaking News
Loading...
Wednesday, January 8, 2014

កីឡាការនីរត់ម៉ារ៉ាតុងម្នាក់ ថតរូបសិចស៊ីបង្ហាញដើមទ្រូង ផ្អើលអ្នកលេងអ៊ីនធឺណែតនៅចិន


កាលពីពេលថ្មីៗនេះ កីឡាការនីរត់ម៉ារ៉ាតុង ជាជនជាតិចិនដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើល និងជ្រើមជ្រួលស្ទើរទប់ចិត្តមិនបាន ដោយសារតែកីឡាការនីរូបនេះ ថតរូបសិចស៊ីបង្ហាញដើមទ្រូង និងដងខ្លួនដ៏ស្រលូនស្អាតរបស់នាង។

កីឡាការនីរត់ម៉ារ៉ាតុង ជនជាតិចិនរូបនេះ មានអាយុ ២៦ឆ្នាំ មកពីទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ហើយនាងគឺជាកីឡាការនី ដែលទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិនយ៉ាងច្រើន ដោយសារការរត់ម៉ារ៉ាតុង និងសម្រស់ដ៏ស្រស់ស្អាត រួមទាំងការថតរូបបែបសិចស៊ីរបស់នាងទៀត។

កីឡាការនីរូបនេះ ត្រូវបានគេស្គាល់ឈ្មោះក្រៅថា Mao Dou ដែលនាងធ្លាប់បានឆ្លងកាត់ ការប្រកួតរត់ម៉ារ៉ាតុងចំនួន ៧ដងរួចមកហើយ។ គួរបញ្ជាក់ផងដែរថា មានអ្នកប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន ជាង ១០,០០០នាក់ ដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់នាង ដោយសារតែពួកគេ ក៏ចូលចិត្តការរត់នេះដែរ៕

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved