Breaking News
Loading...
Wednesday, January 8, 2014

និស្សិតស្រី​ម្នាក់ ​ចាក់សោបន្ទប់​លេប​ ថ្នាំងងុយ​ដេក​អស់​ ៣០​គ្រប់​ប៉ង​ធ្វើ​អត្តឃាត​ សង្ស័យ​វិបត្តិស្នេហ៍​


រាជធានីភ្នំពេញ ៖ និស្សិតស្រីម្នាក់បានចាក់សោទ្វារបន្ទប់ លេបថ្នាំងងុយដេក អស់៣០គ្រាប់ប៉ុនប៉ងធ្វើអត្តឃាត តែត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពហុព្យាបាលនិងសម្ភពអង្គរធំទាន់ពេលវេលា ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី០៧ មករា ២០១៤ នៅចំណុចផ្ទះលេខ២២២ ផ្លូវ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ញ៉ុល វិបុលរមនាថ អាយុ២២ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យមួយ ស្នាក់នៅផ្ទះកើតហេតុ ។ ការដែលនិស្សិតស្រីខាងលើលេបថ្នាំសម្លាប់ខ្លួន គេមិនទាន់ដឹងមូលហេតុនៅឡើយ តែគេសង្ស័យមានវិបត្តិស្នេហ៍ ។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ នារីរងគ្រោះបានផ្ញើសារទៅបង ស្រីរបស់នាងនៅបឹងកេងកង ដោយមានន័យថាលាហើយ ទើបបង្កឱ្យមានការផ្អើលឆោឡើងតែម្តង ហើយមូលហេតុបងស្រីរបស់នាងក៏ទាន់ដឹងដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved