Breaking News
Loading...
Wednesday, January 8, 2014

ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ ដេញ​វាយ​យុវជន​​ម្នាក់​ ចូល​ក្នុង​ផ្ទះ​គេ​ ត្រូវ​បុរស​ជិះ Range Rover ដក​កាំ​ភ្លើង​គំរាម ​រត់​គេច​ខ្លួន​បាត់​


រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្រុមក្មេងស្ទាវ ១ក្រុម មានគ្នា ៦នាក់ ជិះម៉ូតូដេញវាយតាំងពីស្ពានជ្រោយចង្វា រហូតរត់ចូលផ្ទះវេជ្ជបណ្ឌិត ម្នាក់នៅសង្កាត់ទួលសង្កែ ហើយត្រូវបានបុរសម្នាក់ដកកាំភ្លើងភ្ជង់គំរាម ជនល្មើសទាំងនោះ ទើបភ័យនាំគ្នារត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី០៧ មករា ២០១៤ នៅចំណុចផ្ទះវេជ្ជបណ្ឌិតឈ្មោះ ប្លង់ សំអុល លក់ថ្នាំពេទ្យ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូលើស្ពានជ្រោយចង្វា ស្រាប់តែមានជនសង្ស័យ ៦នាក់ ជិះម៉ូតូ ២គ្រឿង ប្រើខ្សែក្រវាត់ជិះម៉ូតូដេញវាយរូបគេ ដោយមិនដឹងមូលហេតុ រហូតមកដល់ចំណុចភូមិទួលសង្កែ ជនរងគ្រោះបានផ្តួលម៉ូតូ ហើយរត់ចូលក្នុងផ្ទះវេជ្ជបណ្ឌិតខាងលើ តែត្រូវជនល្មើសចូលមកតាមវាយដល់ក្នុងផ្ទះ និងវាយម៉ូតូរបស់ខ្លួនឲ្យខូចខាតផងដែរ។

បន្ទាប់មក មានរថយន្ត Range Rover ១គ្រឿង បើកមកដល់ឈប់ ហើយបុរសម្នាក់ជាម្ចាស់រថយន្តនោះ បានចេញមកដកកាំភ្លើងភ្ជង់គំរាមជនសង្ស័យទាំងនោះ ទើបពួកគេភ័យរត់គេចខ្លួនបាត់អស់តែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ឲ្យ ជនរងគ្រោះជិះត្រលប់ទៅផ្ទះវិញ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved