Breaking News
Loading...
Wednesday, January 8, 2014

ទឹម រដ្ឋា ចង់​ផ្លាស់​ជីវិត​រស់នៅ​​វីឡា​


រាជធានីភ្នំពេញ ៖ ដោយសារតែកាក់កបក្នុងមុខរបរសិល្បៈ តារាសម្តែង និងបង្ហាញម៉ូដទឹម រដ្ឋា គ្រោងលែងស្នាក់នៅផ្ទះចាស់ជា ផ្ទះល្វែងរាល់ថ្ងៃនោះទៀត ដោយសារតែនាងកំពុងស្វែងរកផ្ទះវីទ្បា ស្កឹមស្កៃវិញម្តង ។ កញ្ញាទឹម រដ្ឋាបង្ហើបឱ្យដឹងកាលពីពេល ថ្មីៗនេះថា នាងមានគម្រោងទិញផ្ទះថ្មី នៅសម្រាប់ផែនការឆ្នាំថ្មី២០១៤ នេះដើម្បីលើករាសីឱ្យបាន ព្រមៗគ្នាស្របពេល ដែលការងារសិល្បៈកាន់តែបោះពួយលឿន ទៅមុខជាលំដាប់ឥតឈប់ឈរ ។

ផ្ទះល្វែងដែលរដ្ឋា និងក្រុមគ្រួសាររស់នៅតាមបណ្តោយផ្លូវម៉ៃដា (ផ្លូវ២០០៤) នៃរាជធានីភ្នំពេញសព្វថ្ងៃនេះ រងការរំខានអារម្មណ៍ជាប្រចាំ ដោយសារតែបណ្តោយផ្លូវនោះ មានដីហុយគ្រប់ម៉ោង បោសសម្អាតមិនឈ្នះ ហើយផ្លូវនោះក៏ខូចជាច្រើនកន្លែង និងស្ទះចរាចរណ៍ទៀត ម្នាក់ៗធុញទ្រាន់គ្រប់គ្នាពីបញ្ហាផ្ទះក្បែរផ្លូវធំ មានមនុស្សទៅមកកកកុញច្រើន ធ្វើឱ្យធុញរាល់លើក ។ បែបនេះហើយទើបក្រុមគ្រួសាររបស់តារាល្បីឈ្មោះ ទឹម រដ្ឋា នាំគ្នាគិតពិចារណារកកន្លែងស្នាក់ នៅថ្មីណាមួយវិញ ដើម្បីសម្រួលអារម្មណ៍តានតឹងដោយគ្ រោងលក់ផ្ទះចាស់នោះចោល យកលុយដើម្បីបង្គ្រប់ទិញផ្ទះថ្មី តាមបំណងប្រាថ្នាវិញម្តង ។ គម្រោងទិញផ្ទះថ្មីនោះ ជាប្រភេទផ្ទះវីទ្បា ។

កញ្ញាទឹម រដ្ឋា បានទទួលស្គាល់ថា នាងពិតជាគិតគូរដើររកទិញផ្ទះ ថ្មីជាប្រភេទផ្ទះវីទ្បាមែន ព្រោះបងប្អូនឪពុកម្តាយស្របគំនិតគ្នាយល់ព្រម ពីគម្រោងមួយនេះដែរ ។ បើបងប្អូននាងទិញប្រភេទផ្ទះល្វែងដូចមុនក៏បាន តែមកពីយល់ថា ធ្លាប់រស់នៅឆ្អែតឆ្អន់យូរហើយ ណាមួយផ្ទះល្វែងមិនសូវធំ ខណៈបងប្អូនសុទ្ធតែមានយានជំនិះគ្រប់គ្នា ទើបពិបាករកកន្លែងចត ។ ក្រុមគ្រួសារនាងចង់បានកន្លែង ណាធំទូលាយម្តងកុំឱ្យស្មុគចិត្តតទៅទៀត ។ ម៉្យាងទៀតនាងមិនចង់ហក់ លោតរកផ្ទះថ្មីទេ បើផ្ទះចាស់របស់នាងមិនមានបញ្ហាហុយដី ស្ទះចរាចរណ៍ និងទឹកលិចទេនោះ ។

ក្នុងផែនការទិញវីទ្បាថ្មី ដោយចំណោយទឹកប្រាក់រាប់ម៉ឺនដុល្លារ ហើយដោយមិនចង់ឱ្យមានការជជីកសួរនាំជុំវិញរឿងមាន លុយច្រើនបែបនេះ រដ្ឋាបាននិយាយការពារខ្លួនថា បើគិតទៅផ្ទះល្វែងសព្វថ្ងៃនេះ មានតម្លៃយ៉ាងហោច ណាស់១០ម៉ឺនដុល្លារដែរ ព្រោះគេបំពាក់របស់របរ ល្អៗ ដូច្នេះបើចំណោយលុយរាប់ម៉ឺនដុល្លារ ទៅហើយគួរតែទៅទិញផ្ទះណាមើលទៅប្រសើរជាងនេះ ។ វីទ្បានៅក្នុងបុរីខ្លះគេលក់ក្នុងតម្លៃជិត ២០ម៉ឺនដុល្លារល្មមពិចារណាបាន ហើយផ្ទះក៏ធំស្រួលនៅទៀតផង ។ ម៉្យាងទៀតបើនិយាយរឿងលុយ គឺនាងមានចំណែកខ្លះដែរ ឯចំណែកផ្សេងទៀតគឺបានពីឪពុកម្តាយ និងបងប្អូនជួយសហការគ្នា សម្រាប់ទិញ ។

រដ្ឋានិយាយថា «បើនិយាយពីលុយបានមកពីណានោះគ្មានទេ ។ នាងខ្ញុំក៏យល់ថា មិនមានលុយសន្ធឹកមកបំពេញមហិច្ឆតាទ្បើយ ។ បើមិនមានការផ្សំគ្នាជាមួយសាច់ញាតិទេ នាងខ្ញុំមិនលោតដល់ម្ល៉ឹងទេ ព្រោះនាងខ្ញុំពិតជាខ្លាចការនិយាយពី មាត់មួយទៅមាត់មួយណាស់ ក្នុងនាមជាតារាសិល្បៈម្នាក់ ដែលមានមហាជនទទួលស្គាល់គ្រប់កន្លែងនោះ» ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved