រាជធានីភ្នំពេញ ៖ យុវជនសង្ស័យម្នាក់ត្រូវម្ចាស់ផ្ទះ វាយឡើងទ្រោមខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពចូល លួចទ្រព្យសម្បត្តិក្នុងផ្ទះគេ កាលពីវេលាម៉ោង ៤យប់ ទៀបភ្លឺចូលថ្ងៃទី២២ មករា ២០១៤ នៅចំណុចផ្ទះលេខ១៧០B ក្រោយខារ៉ាអូខេ ញ៉ូស្តារ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ថែម សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរស្ពានអាកាស ៧មករា។ ចំណែកម្ចាស់ផ្ទះខាងលើមានឈ្មោះ ហែន រិទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ ជាមន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ។ ជនសង្ស័យបន្ទាបើពីម្ចាស់ផ្ទះវាយទ្រោមខ្លួន បានចាប់ចង ហើយប្រគល់ជូនប៉ូលិសបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment