Breaking News
Loading...
Wednesday, January 22, 2014

ក្មេងស្ទាវ ពីរនាក់ ត្រូវនគរបាល ខណ្ឌដង្កោ ឃាត់ខ្លួន ពីបទបង្ក របួសស្នាម


ភ្នំពេញ៖ ក្មេងស្ទាវពីរនាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ ខ្លួន ដោយចោទប្រកាន់ ពីបទបង្ករបួសស្នាម កាប់ទៅលើយុវជនម្នាក់ និងកាំបិតផ្គាក់រងរបួស ត្រង់កដៃ ម្រាមដៃ និងស្លាបប្រចៀវខាងឆ្វេង ដេរអស់ ៨ថ្នេរ។

ហេតុការណ៍ ក្រុមក្មេងស្ទាវដេញកាប់គ្នានេះ បានកើតឡើងកាលពីវេលា ម៉ោង២៣និង ៣០នាទី នៅចំណុចមុខខ្លោងទ្វារវត្តធុតង្គ ចំការដូង ផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលដង្កោប្រាប់ថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ សុង ប៊ុនហេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករធ្វើចង្ក្រាន ស្នាក់នៅភូមិព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ និងទី២ ឈ្មោះ ធី ចាន់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករធ្វើចង្រ្កាន បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដកហូតកាំបិតផ្គាក់ដងដែកមួយ ប្រវែង ជាងកន្លះម៉ែត្រ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ុល ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង មានគ្នាបីនាក់ ចេញពីផ្ទះមកឈប់ នៅក្បែរខ្លោងទ្វារវត្តធុតង្គចំការដូង ទល់មុខ ហាងសួនមនោរម្យ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ក្នុងគោលបំណង ចាំជួបស្រីស្នេហ៍ ធ្វើការនៅក្នុង ហាងសួនមនោរម្យ ។ ពេលនោះ ស្រាប់តែឃើញជនសង្ស័យឈ្មោះ សុង ប៊ុនហេង និង ឈ្មោះ ធី ចាន់ បានបណ្តើរស្រីស្នេហ៍ របស់ជនរងគ្រោះចេញពីក្នុងហាង។

មន្រ្តីនគរបាលដដែលប្រាប់បន្តថា នៅពេលនោះជនរងគ្រោះ និងក្រុមជនសង្ស័យ ក៏បានទាក់ពាក្យ សម្តីគ្នាទៅវិញទៅមក ធ្វើឲ្យ ជនសង្ស័យខឹង រហូតទូរស័ព្ទប្រាប់មិត្តភក្តិម្នាក់ទៀត យកកាំបិតផ្គាក់ មកកាប់ជនរងគ្រោះចំនួន ៣កាំបិត បណ្តាលឲ្យរងរបួសត្រង់កដៃ ម្រាមដៃ និងស្លាបប្រចៀវ ខាង ឆ្វេង ដេរអស់ ៨ថ្នេរ។ ដោយឡែក ជនសង្ស័យទាំងពីរនាក់ខាងលើ ក៏ត្រូវបានសមត្ថកិច្ចល្បាត ក្នុង មូលដ្ឋានបង្ក្រាបបទល្មើស ប្រទះឃើញឃាត់ខ្លួន ព្រមទាំងដកហូតបានកាំបិតផ្គាក់ដងដែកមួយ ប្រវែងជាងកន្លះម៉ែត្រ រួចនាំយកមក ធ្វើការសាកសួរ និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved