រាជធានីភ្នំពេញ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ ខណៈដែលអ្នកទាំងពីរជិះម៉ូតូទាក់ដៃចង្កូតគ្នា បណ្តាលឲ្យដួល ខណៈនោះ មានរថយន្តហ៊ីយ៉ាន់ដាយដឹកកម្មករ ១គ្រឿង មកដល់កិនលើម៉ូតូ និងជនរងគ្រោះទាំងពីរតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៦ និង ១៥នាទី ល្ងាចថ្ងៃទី២១ មករា ២០១៤ នៅចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ១. សុខ ពៅ ភេទប្រុស អាយុជាង ២០ឆ្នាំ ជិះម៉ូតូឌ្រីមC125 ស៊េរី២០១០ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1K-1109 ២. ឈ្មោះ អាន វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូឌ្រីមC125 ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-2899 មុខរបរជាកម្មកររោងចក្រ រស់នៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P-7854 ដឹកកម្មករ អ្នកបើកបររត់គេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវគេដឹក ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូទាំង ២គ្រឿង សមត្ថកិច្ចធ្វើការវាស់វែង និងនាំយកទៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment