ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការសាកល្បងកំណែប្រែ iOS 7.1 beta 4 កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីបានបញ្ចេញ iOS 7.1 beta 3 កាលពីពីរសប្ដាហ៍មុន។ កំណែប្រែសាកល្បង 7.1 beta 4 នេះ ត្រូវបាន Apple ចេញសម្រាប់ developers តេស្តសាកល្បង និងបានកែកុនថ្មីមួយចំនួនដែលធ្វើឲ្យ iPhone, iPad និង iPod របស់អ្នក មើលទៅកាន់តែអស្ចារ្យលើ iOS 7.1 beta 3។
កំណែប្រែសាកល្បង iOS 7.1 beta 3
អានអត្ថបទ៖ iOS 7.1 Beta 3 កំណែប្រែកាន់តែអស្ចារ្យលើ Keyboard, Icons និងរូបរាងថ្មីរបស់ទូរសព្ទ
iOS 7.1 beta 4 នេះកែប្រែលើ ៖
- ប៊ូតុង «slide to unlock» និង «power off» ត្រូវគេរចនាអក្សរលក្ខណៈជា animation (មានចលនា)។
- សម្រាប់សំឡេង Siri នៅលើ iPad អ្នកអាចជ្រើសរើសភេទអ្នកនិយាយបាន (ប្រុស/ស្រី) ប៉ុន្តែមានតែនៅអង់គ្លេសប៉ុណ្ណោះ។
- ការ scroll ចុះឡើងនៅលើ Message កាន់តែលឿន និងមានលក្ខណៈ animation។
- ដោះស្រាយលើកំហុសឆ្គងទូទៅផ្សេងៗដែលមានក្នុងកំណែប្រែមុនៗ។
ចុចត្រង់នេះ ដើម្បីទាញយក iOS 7.1 beta 4 ប៉ុន្តែអ្នកត្រូវចុះឈ្មោះជា developer ។
បើស្អាត ហើយប្លែកអីចឹង ប្រិយមិត្តចង់ដំឡើងទៅ iOS 7.1 ដែរអត់?
0 comments:
Post a Comment