Breaking News
Loading...
Friday, September 20, 2013

ស្ត្រីម្នាក់​ខឹង​មេកា​រមិន​ឱ្យ​ចូល​ខារ៉ាអូខេ ​អុក​ឡុក​វាយបំបែក​របស់របរ​​បង្កឱ្យ​ភ្ញាក់​​ផ្អើល


រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្រវឹងស្រាជោក បានចូលទៅអុកឡុក វាយបំបែករបស់របរនៅខាងមុខខារ៉ាអូខេ «អាយវេន» ដោយសារខឹងគេមិនឱ្យចូល ទៅក្នុងតាមរកមិត្តភក្តិប្តីរបស់គាត់ ដែលបាននាំប្តីគាត់ដើរយប់ជារៀងរាល់ថ្ងៃ ហើយត្រូវមេការក្នុងខារ៉ាអូខេ រារាំងមិនអោយចូល។

ហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១៩ កញ្ញា ២០១៣ ស្ថិតនៅចំណុចលេខ១៩៩ កែង១៦៤ ក្នុងសង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា ។

ស្ត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះម៉ឹង ស៊ីវុត្ថា អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ពេលដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលអូរប្ញស្សីទី២ បានធ្វើឱ្យក្រពុលមុខខ្លាំងណាស់បានគ្រវែងឯកសារនៅលើតុចោល និងយកទូរស័ព្ទថតសមត្ថកិច្ចគំរាមប្តឹងទៀត ។







ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved