Breaking News
Loading...
Friday, September 20, 2013

សាច់ក្រពើស្រស់ ត្រូវបានគេដាក់លក់ ក្នុងទីក្រុង Xi ‘an ប្រទេសចិន


យោងតាមសារព័ត៌មាន chinanavis របស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សាច់ក្រពើស្រស់ ត្រូវបានគេដាក់លក់ នៅក្នុងផ្សារមួយកន្លែង ដែលមានឈ្មោះថា “Vanguard Supermarket” ស្ថិតក្នុងទីក្រុង Xi’an ប្រទេសចិន ធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ មានអ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើន បានចោទសួរថា “ហេតុអ្វីបានជាផ្សារនោះលក់សាច់ក្រពើ? តើយើងអាចបរិភោគបានដែរឬ?”

ទោះបីជាយ៉ាងនេះក៏ដោយ សាចក្រពើស្រស់នោះ ត្រូវបានគេលក់ក្នុងតម្លៃ ១១ដុល្លារក្នុងមួយគីឡូ (សាច់សុទ្ធ) ចំនែកឯកន្ទុយវាមានតម្លៃ ១៥.៨ដុល្លារក្នុងមួយគីឡូ និងជើងវាមានតម្លៃ ១១ដុល្លារក្នុងមួយគីឡូ។

ស្រ្តីជនជាតិចិនម្នាក់បានរៀបរាប់ឲ្យដឹងថា “វាពិតជាគួរឲ្យខ្លាចណាស់ ខ្ញុំមិនទិញវាទេ ហើយខ្ញុំក៏មិនដែរបរិភោគវាដែរ តាំងពីខ្ញុំកើតមក។ មើលវាចុះត្រូវគេបកស្បែកបែបនេះ ខ្ញុំមានអារម្មណ៏ថាព្រៃផ្សៃណាស់ ខ្ញុំពិតជាមិនអាចទទួលយកបានទេ។”

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួន ព្រួយបារម្ភអំពីច្បាប់ ខ្លាចក្រែងបរិភោគសាច់ក្រពើទៅ អាចល្មើសនឹងច្បាប់ ប៉ុន្តែក្រុមហ៊ុនដែលនាំសាច់ក្រពើមកលក់ បានប្រាប់ឲ្យដឹងថា ការបរិភោគសាច់ក្រពើ មិនល្មើសនឹងច្បាប់ឡើយ ព្រោះពួកគេបានទទួលការអនុញ្ញាត ឲ្យលក់សាច់ក្រពើដោយស្របច្បាប់រួចទៅហើយ៕





តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved