ក្រុម​ហ៊ុន Apple ត្រូវ​គេ​រាយការណ៍​បាន​ព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​កូរ៉េខាងត្បូង​អំពី​ការ​ផ្គត់ផ្គង់​អេក្រង់ OLED បត់​បាន​ទំហំ ១.៥២ អ៊ីញ សម្រាប់​ផលិត iWatch ដែល​ល្បី​ល្បាញ​យូរ​មក​ហើយ​ក្នុង​ពាក្យ​ចចាមអារ៉ាម តែ​មិន​ទាន់​ចេញ​រូបរាង​នោះ។ ពាក្យ​ចចាមអារ៉ាម​នេះ​លេច​ចេញ​ពី​គេហទំព័រ​កូរ៉េខាងត្បូង Ddaily។

អាន​អត្ថបទ៖ ចុះ​ឡើង​ៗឮ​ថា Galaxy S5 អត់​មាន​ស្កេន​ភ្នែក​ តែ​ជំនួស​ដោយ​ fingerprint វិញ

របាយការណ៍​នេះ​បញ្ជាក់​ថា ការ​ផលិត​អេក្រង់​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ ២០១៤ នេះ ដោយ​មាន​ចំនួន ២ លាន​អេក្រង់។ ដោយឡែក LG ក៏​បាន​ចាប់​ផ្ដើម​ផលិតកម្ម​អេក្រង់​កញ្ចក់​កោង​ដ៏​ច្រើន​សន្ធឹក​របស់​ខ្លួន​រួច​ហើយ សម្រាប់​ផលិតផល​ស្មាតហ្វូន​ស៊េរី​ក្រោយ​របស់​ LG គឺ​ G Flex ដែល​ស្មាតហ្វូន​នេះ​មាន​អេក្រង់​កោង និង​អាច​បត់​បាន។


អាន​អត្ថបទ៖ Password ដែល​និយម​ប្រើ​​ និង​គ្រោះ​ថ្នាក់​បំផុត​​ក្នុង​ឆ្នាំ២០១៣

យោង​តាម​ប្រភព​ដដែល Apple បាន​ពន្យារពេល​លើ​គម្រោង​ទូរទស្សន៍​របស់​ខ្លួន ដោយ​ផ្ដោត​តែ​លើ iWatch និង​ព្យាយាម​បង្កើន​អាយុ​ជីវិត​ថ្ម បើ​ទោះ​ជា​មាន​បញ្ហា​ខាង​ផលិតកម្ម​ក៏​ដោយ។ iWatch នឹង​មាន​បំពាក់​បច្ចេកទេស​សាក​ថ្ម​តាម wireless និង​មាន​ទំហំ​សម្រាប់​បុរស-ស្ត្រី​ផ្សេងៗ​គ្នា។

តើ​ប្រិយមិត្ត​គិត​ថា iWatch អាច​ចេញ​ជា​រូបរាង​ដែរ​អត់​ក្នុង​ឆ្នាំ ២០១៤?