វា​ជា​រឿង​ពិត​ដែល​មិន​អាច​ប្រកែក​​បាន​​បន្ទាប់​​ពី​​មាន​​ការ​សិក្សាស្រាវជ្រាវ​មួយ​​​បាន​​​រក​ឃើញ​ថា សិច​ពិត​ជា​អាច​​ជួយ​​ឲ្យ​មនុស្ស​​ឆ្លាតវៃ​ជាង​មុន។

សូមចុចអាន៖ អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​រួម​ភេទ

តាម​រយៈ​ការ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Maryland សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​ បាន​អះអាង​ដូចគ្នា​​ថា សកម្មភាព​ផ្លូវ​ភេទ​​របស់​សត្វ​កណ្ដុរ​​បាន​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​ដល់​​សមត្ថភាព​ខួរក្បាល និង​ជួយ​បង្កើន​ការ​ផលិត​​នៃ​កោសិកា​ខួរក្បាល​ថ្មី​នៅ​ក្នុង​អង្គ​ចងចាំ​ Hippocampus ជា​កន្លែង​មួយ​ដែល​​​​ការ​ចងចាំ​រយៈ​ពេល​វែង​ត្រូវ​បាន​បង្កើត​ឡើង។​​​​​​

ការ​ស្រាវជ្រាវ​ខាងលើ​​​បន្ថែម​ថា សម្ព័ន្ធ​ផ្លូវ​ភេទ​​មាន​​អត្ថប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​បង្កើន​សមត្ថភាព​ផលិត​​កោសិកា​ខួរក្បាល​​របស់​មនុស្ស​ពេញវ័យ​​នៅ​ក្នុង​អង្គ​ចងចាំ​ Hippocampus​ ដែល​​​មុខងារ​ទទួលស្គាល់​អង្គ​ចងចាំ​​របស់​មនុស្ស​ប្រឆាំង​​ទៅ​នឹង​សម្ពាធ​ស្ត្រេស​រ៉ាំរ៉ៃ  ខណៈ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​កូរ៉េខាងត្បូង​បាន​រក​ឃើញ​ដូចគ្នា​នេះ​ដែរ៕

សូមចុចអាន៖ គ្រោះ​ថ្នាក់​១០​​យ៉ាង​នៅ​ពីក្រោយ​​​ការ​អង្គុយ​ធ្វើ​ការ​ច្រើន​ម៉ោង​​