បច្ចេកវិទ្យា​ពិត​ជា​រីកចម្រើន​មិន​នឹក​ស្មាន​ដល់​មិន​ថា​តែ​នៅ​លើ​កុំព្យូទ័រ Tablet ឬ Smartphone ដែល​ជាក់​ស្ដែង មាន​អេក្រង់​កោង មុខងារ​ស្កេន​ម្រាមដៃ coprocessor ល្បឿន​កាន់​តែ​លឿន រហូត​ចេះព្យាបាល​ខ្លួន​ពី​ស្នាម​ឆ្កូត​ប៉ុណ្ណោះ​ទេ ចំណែក​យុគសម័យ​ម៉ាស៊ីនព្រីន 3D ក៏​កក្រើក​ខ្លាំង​ណាស់​ដែរ ព្រោះ​ត្រឹម​ជា​ម៉ាស៊ីន​ព្រីន​សោះ អាច​ព្រីន​បំណែក​រថយន្ត​មែនទែន​បាន។ ជាក់​ស្ដែង​រថយន្ត​ដំបូង​គេ ដែល​ចាប់​បដិសន្ធិ​ពី​ម៉ាស៊ីន​ព្រីន A 3D Printer ខាង​ក្រោម។

អត្ថបទ៖  បច្ចេកវិទ្យា​លើ Smartphone ដែល​​លេច​ធ្លោ​ជាង​គេ​​ប្រចាំ​ឆ្នាំ ២០១៣

កាល​ពិត​ទៅ​រថយន្ត Urbee Hybrid ត្រូវ​បាន​បង្កើត​ចេញ​ពី 3D printing តាំង​ពី​ឆ្នាំ ២០១០ ម្ល៉េះ តែ​ពេល​នេះ​គេ​មាន​គម្រោង​អភិវឌ្ឍ Urbee 2 ទៀត ដែល​កាន់​តែ​ស៊ី​សាំង​តិច​ជាង​មុន ពោល​៤៦៦គីឡូម៉ែត្រ ស៊ី​អស់​តែ ៣,៧លីត្រ​ប៉ុណ្ណោះ។

អត្ថបទ៖ ជឿ​ទេ! គេ​អាច​បង្កើត​​កោសិការស់ចេញ​ពីម៉ាស៊ីន​ព្រីន 3D

នៅ​ពេល​បាន​សម្រេច គេ​ក៏​មាន​គម្រោង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​លើ​ដង​ផ្លូវ​អាមេរិក ដែល​មាន​ទិសដៅ​ពី San Francisco ទៅ New York សរុប​ចម្ងាយ​ផ្លូវ 2905mile ឬ​ស្មើ​នឹង​ប្រហែល ៤៦៧៥គីឡូម៉ែត្រ។ Urbee 2 នឹង​ស៊ីសាំង​តិច​ជាង​រថយន្ត​ធម្មតា​ទៅ​ទៀត។ រថយន្ត Urbee 2 នេះ​បំពាក់​ម៉ាស៊ីន ១៦សេះ ហើយ​ចរ​បាន​ល្បឿន ១១២គីឡូម៉ែត្រ/ម៉ោង។ យ៉ាងណាក៏ដោយ ពុំ​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា នៅ​ពេល​ណា​ទើប Urbee 2 នឹង​សម្រេច​បាន​នៅ​ឡើយ៕

អត្ថបទ៖ អាមេរិក​ផលិត​ម៉ាស៊ីន​ព្រីន​ដែល​អាច​ព្រីន​​កាំភ្លើង​បាន​ពិតៗ​ដំបូង​គេ​លើ​លោក

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ digitaltrends