ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ លោក​ព្រាប សុវត្ថិ នឹង​វិល​ត្រឡប់​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​ បន្ទាប់​ពី​លោក​បាន​ចេញ​ទៅ​សម្ដែង​នៅ​ក្នុង​កម្មវិធី​គម្រប់​ខួប​ ៤០ ឆ្នាំ​ នៃ​ទំនាក់ទំនង​​ពាណិជ្ជកម្ម​​ជប៉ុន-អាស៊ាន។ មុន​​លោក​ត្រលប់​មក​វិញ​ ​​​​លោក​បាន​សម្ដែង​ និង​ច្រៀង​​​​​​​​បង្ហាញ​មោទនភាព​ខ្មែរ​នៅ​លើ​ឆាក​ដ៏​ធំ​នៅ​ប្រទេស​ជប៉ុន។

សូមចុចអាន៖ ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​ពីរ​បទ​ដែល ព្រាប សុវត្ថិ​​នឹង​យក​ទៅ​សម្ដែង​នៅ​ជប៉ុន

លោក​ព្រាប សុវត្ថិ ថត​ជុំ​គ្នា នៅ​ក្នុង​កម្មវិធី ​គម្រប់​ខួប​ ៤០ ឆ្នាំ​ នៃ​ទំនាក់ទំនង​​ពាណិជ្ជកម្ម​​ជប៉ុន-អាស៊ាន

ក្នុង​អំឡុង​ការ​សម្ដែង​​នៅ​ទី​នោះ​ លោក​ ព្រាប សុវត្ថិ តារា​ចម្រៀង​កំពូល​ប្រចាំ​ប្រទេស​កម្ពុជា បាន​​ចូលរួម​សម្ដែង​ ដូច​តាម​ការ​គ្រោង​ទុក​ ដូច្នេះ​​មាន​ន័យ​ថា អ្វី​ៗ​​ដំណើរ​ការ​បាន​ទៅ​ដោយ​រលូន។​ បទ​ចម្រៀង​ពីរ​បទ  គឺ​បទ “Kingdom of wonder” និង​ “យើង​មាន​បេះដូង” ដែល​បទ​ចម្រៀង​ទាំង​ពីរ​បទ​​នេះ​គឺ​ជា​ស្នាដៃ​កូន​ខ្មែរ ក៏​បាន​លើក​ច្រៀង​នៅ​សាល​ដ៏​ធំ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ។

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ២៦ ខែវិច្ឆិកា ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​សម្ដែង​នៅ​ទី​នោះ​រយៈ​ពេល​៤ថ្ងៃ​។ ដូច្នេះ​ តាម​ការ​គ្រោង​ទុក គឺ​នៅ​ថ្ងៃ​ស្អែក​នេះ លោក​​នឹង​ត្រឡប់​មក​វិញ បន្ទាប់​មក​នឹង​​ឡើង​សម្ដែង​ជា​ថ្មី​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​ហង្ស​មាស៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា
រូបថត៖ Account Facebook និង YouTube របស់ ​ព្រាប សុវត្ថិ