Breaking News
Loading...
Tuesday, October 1, 2013

អាយ​ខុន ពន្លះ​សង់​ចិន បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ស្រាល​


រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង បាន​បើក​បុក​គ្នា​ពេញទំហឹង​នៅ​​  តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​​រងរបួស​ធ្ងន់​ស្រាល​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​អាយ​ខុន​ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក លេខ​ភ្នំពេញ ​1AB-0164 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​​ក្នុង​ល្បឿន​លឿន​ដូច​រន្ទះ ។ ខណៈពេល​ជិះ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​២៧៨ ក៏​បាន​ជិះ​បត់​ឆ្វេង​ឆ្លងកាត់​ផ្លូវ ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​សង់​ចិន ស៊េរី​៩៨ ភព​.១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត​៩៦៥៧ បណ្តាល​ដួល​គ​លើ​គ្នា ចំណែក​អ្នក​ទាំង​៤​បាន​រងរបួស​ធ្ងន់​ស្រាល​។​

 

​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សា​ម៊ុ​យមក​ដឹកយក​អ្នករបួស​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សម​ត្ថ​កិច្ច​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​នៅពេល​ក្រោយ​៕

1

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved