Breaking News
Loading...
Tuesday, October 1, 2013

សិស្សសាលា​២​ក្រុម​ប្រដាប់​ដោយ​កាំបិត និង​កាំភ្លើង ដេញ​បាញ់​កាប់​ចាក់​គ្នា ផ្អើល​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ផ្លូវជាតិ​លេខ​៤


​រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​​បាន​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ជិត​​សាលាក្តី​ខ្មែរ​ក្រ​ហម​ស្ថិតក្នុង​ ​ ​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​តែមាន​ពួកក្មេងស្ទាវ​២​ក្រុម បាន​ជិះ​ម៉ូតូ​ដេញ​បាញ់​គ្នា​តាមផ្លូវ បណ្តាល​ឲ្យ​យុវជន​៣​នាក់ រងរបួស​ធ្ងន់​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ទី​១​មានឈ្មោះ ទិ​ត្យ ប៊ុន​ធី អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១១ រស់នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ ទី​២​ឈ្មោះ សុខ ផល្លា អាយុ​១៨​ឆ្នាំ និង​ទី​៣​ឈ្មោះ ជា ចំ​រ៉ុង អាយុ​ប្រហែល​២០​ឆ្នាំ​។​

 

​បើតាម​ការ​ឲ្យ​ដឹង​ពី​យុវជន​ម្នាក់​ដែលជា​បក្ខពួក​របស់​ជ​ន​រងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ ភាគី​ជនរងគ្រោះ​ដែល​មាន​គ្នា​ជាង​១០​ម៉ូតូ បានចេញ​ដំណើរ​ទៅលេង​តំបន់​អំពែ​ភ្នំ ខេត្តកំពង់ស្ពឺ លុះ​ទៅដល់​មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ក៏បាន​​ជួប​ជាមួយ​ក្រុម​ក្មេង​ស្ទា​វ​នៅ​​ទី​នោះ ស្រាប់​តែមាន​ជម្លោះ រហូតដល់​គប់​ដុំថ្ម ដាក់គ្នា​។​

 

​ភ្លាមៗ​នោះ ក្រុមក្មេងស្ទាវ ដែល​ប្រ​ដាប់​ដោយ​កាំ​បិត និង​កាំភ្លើង បានជិះម៉ូតូ​​តាម​បាញ់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន​៣​នាក់​តែម្តង​។ បន្ទាប់​ពី​​កើតហេតុ​កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​អន្តរាគមន៍ ដោយ​ឃាត់ខ្លួន​យុវជន​ប្រមាណ​១០​នាក់ តែ​មិនទាន់​ប្រាកដថា ជា​ក្រុម​ជន​បង្ក​នៅឡើយ​នោះទេ ដោយ​រង់ចាំ​ការសាកសួរ​បន្តទៀត​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​យកទៅ​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕

image_1 image_2 image

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved