Breaking News
Loading...
Tuesday, October 1, 2013

បុរស​ចិត្តសាហាវ កាប់​កូនស្រី​ចុង និង​ប្រពន្ធ​ដាច់​ក្បាល ហើយ​កាត់​ដៃ​ទាំងសងខាង​យកមក​ចង​ព្យួរ​បង្អួត​សមត្ថកិច្ច


​ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុតមួយ​បាន​កើតឡើង កាលពី​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០​១​៣ ស្ថិត​នៅក្នុង​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ដោយសារ​តែមាន​បុរស​ម្នា​ក់  បាន​យក​កាំបិតផ្គាក់​កាប់​កូនស្រី​ចុង​ដាច់​ក្បាល និង​​កាប់​ប្រព​ន្ឋ​ស្ទើរ​ដាច់​.​ក ហើយ​​មិនអស់​ចិត្ត ថែមទាំងកាច់​ផ្តាច់​ដៃ​ប្រពន្ធ​ទាំងសងខាង បណ្តាល​ឲ្យ​​ស្លាប់​យ៉ាង​អា​ណោច​អាធ័ម​។​

 

បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​​ដែលចិត្ត​សា​ហាវ​ឃោរ​ឃៅ​​កាប់សម្លាប់​ប្រពន្ធ​កូន​គ្មាន​ញញើត​ដៃ​នេះ​មាន​ឈ្មោះ ឡាំង ពិសេស ហៅ​សែ អាយុ ៤៨​ឆ្នាំ រីឯ​កូនស្រី​ដែលត្រូវជា​កូន​របស់​ប្តី​មុន​មានឈ្មោះ​ មួន ចិន្តា អាយុ​២០​ឆ្នាំ និង ប្រព​ន្ឋ​ឈ្មោះ សេក ធូរ អាយុ ៤៧​ឆ្នាំ ត្រូវ​ប្តី​កាប់​ស្ទើរ​ដាច់​.​ក និង​ដាច់​ដៃ​ទាំងសងខាង​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឮ​សំឡេង​ឈ្លោះប្រកែក​គ្នា ចេញពីផ្ទះ​ជនរងគ្រោះ ប៉ុន្តែ​មិនដឹងថា​មាន​រឿង​អ្វី​នោះទេ​។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​សម្រែកគេ​​ស្រែក​ឲ្យ​ជួយ ពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​ទៅ​មើល ប៉ុន្តែ​ជនរងគ្រោះ​២​នាក់​ម្តាយ​និង​កូន​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។

 

​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋជា​ច្រើន​ បាននាំគ្នា​ធ្វើការ​ឡោមព័ទ្ធ​ផ្ទះ​ខាងលើ ដើម្បី​កុំ​ឲ្យ​ជនសង្ស័យ​រត់គេចខ្លួន ចំណែក​ខាង​សមត្ថកិច្ចក៏​​បាន​ធ្វើ​ការនិយាយ​លួងលោម​ឲ្យ​ជនសង្ស័យ​ចុះមក​ប្រគល់​ខ្លួន​តាម​សម្រួល ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រមស្តាប់ ថែមទាំង​បានកា​ត់ដៃ​របស់​ប្រពន្ធ​ទាំង​២ យកមក​ព្យួរ​បង្អួត​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​។ ដោយសារតែ​ទប់​កំហឹង​មិនបាន ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​យក​ដុំថ្ម​គប់​ជនរងគ្រោះ និង​បាននាំគ្នា​សម្រុក​ឡើងទៅ​វាយ​ទាត់​ធាក់​ជនរងគ្រោះ​រហូត​ស្លាប់បាត់​បង់ជីវិត​នៅខាងមុខ​ផ្ទះ​។

 

បន្ទាប់​ពី​កើ​តហេតុ កម្លាំង​សមត្ថ​កិច្ច​ជំនាញបាន​ចុះ​ទៅកន្លែង​កើ​តហេតុ ដើម្បីធ្វើ​ការ​ត្រួត​ពិនិត្យ។ ចំ​ណែក​​សាកសព​ទាំង​៣នាក់ ត្រូវ​បាន​​​គេ​បញ្ជូន​យកទៅ​តម្កល់​ទៅ​នៅ​វត្ត​ ដើម្បីរង់​ចាំធ្វើ​បុណ្យ​ទៅតាម​ប្រ​ពៃណី​សាស​នា៕​

1

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved