Breaking News
Loading...
Friday, November 29, 2013

ដាក់ថ្នាំម្ចាស់ហាង កែសម្ភស្ប រួចចាប់នាងស្រាត លួចយកទ្រព្យសម្បត្តិ តែមិនរំលោភ


វៀតណាម៖ បុរសម្នាក់ឈ្មោះ Tran Quang Hieu អាយុ ៣១ឆ្នាំ ត្រូវបានឃាត់ ដោយជាប់សង្ស័យពីបទ ដាក់ថ្នាំ លួចយកទ្រព្យសម្បត្តិ ម្ចាស់ហាងកែសម្ភស្ប ម្នាក់នៅសង្កាត់លេខ៩ ក្រុងហូជីមីង ប្រទេសវៀតណាម។ តាមប្រភពពត៌មាន បានអោយដឹងថា នៅថ្ងៃព្រឹកកើតហេតុ មានបុរសម្នាក់ បន្លំធ្វើជាភ្ញៀវ ចូលកាត់សក់នៅហាងរបស់នាង បន្ទាប់មកក៍មាន នារីម្នាក់ទៀត ចូលមកកាត់សក់ដែរ ហើយភ្លាមៗនោះ បុរសដែលចូលមកដំបូង ក៍បានចេញទៅក្រៅ ទិញទឹកសុទ្ធ២ដប ហើយអញ្ជើញ នាងជាម្ចាស់ហាង និង ភ្ញៀវស្រីនោះផឹក។ ក្រោយមក ភ្ញៀវស្រីម្នាក់នោះបាន ទទួលទឹកសុទ្ធមួយដប រួចក៍ផឹក ចំណែកនារីរងគ្រោះ ដែលជាម្ចាស់ហាង ដោយសារតែ រវល់កាត់សក់ទើប មិនបានផឹកទឹកសុទ្ធនោះឡើយ ហើយនាងក៍បានយកទឹកសុទ្ធនោះ ដាក់ចូលទូរទឹកកក។ លុះថ្ងៃឡើង ពេលដែលគ្មានភ្ញៀវចូល នារីរងគ្រោះវ័យ ៣៣ឆ្នាំ ដែលត្រូវជាម្ចាស់ហាង បានយកទឹកនោះមក ផឹក រួចនាងក៍បានអង្គុយ លេង លើកៅអី កាត់សក់ ស្រាប់តែ គេងលក់មិនដឹងខ្លួនតែម្តង។ លុះពេលដឹងខ្លួន ស្រាប់តែនាង នៅក្នុងបន្ទប់របស់ខ្លួន ទាំងដេកស្រាត រួចបាត់របស់របរ អស់មួយចំនួនធំ ដែលរួមមាន ទាំង ខ្សែដៃ ទូរសព្ទ័ដៃ ខ្សែក និង របស់មានតំលៃផ្សេងទៀត។ ប៉ុន្តែនាងដឹងខ្លួនច្បាស់ណាស់ថា នាងមិនត្រូវបានគេរំលោភឡើយ ហើយក្រោយពីជួបហេតុការណ៍ បែបនេះ នាងក៍បានប្តឹងប៉ូលីសអោយស៊ើបអង្កេត ហើយក៍បានចាប់ខ្លួន ជនសង្ស័យ ដើម្បីធ្វើការសាកសួរតែម្តង៕

ten-cuop-lot-quan-ba-chu-tiem-toc-de-khong-the-truy-duoi-06da4d

រូបតំណាង

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved