Breaking News
Loading...
Friday, November 29, 2013

ស្ត្រីម្នាក់ត្រូវរថយន្ត បុកពីក្រោយរួចកិន យ៉ាងរន្ធត់ (មានវិដេអូ)


ចិន៖ CCTV បានថតបានសកម្មភាព គ្រោះថ្នាក់ចរាចរណ៍មួយ ដ៍រន្ធត់ ដែលកើតឡើង ចេញពីរថយន្តមួយគ្រឿង បុកស្ត្រីម្នាក់ពីក្រោយ រួចកិននាង ជាប់ក្រោមរថយន្តតែម្តង។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Ningbo ប្រទេសចិន ហើយស្ត្រីរងគ្រោះ ត្រូវបាន មនុស្សប្រមាណ ជាង១០នាក់ ជួយលើកឡាន និងយកនាងចេញពីក្រោម ឡានដើម្បីបញ្ជូនទៅកាន់មន្ទីពេទ្យ។ អ្នកដែល បានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នេះបានអោយដឹងថា វាពិតជាគួរអោយរន្ធត់ ខ្លាំងណាស់ ព្រោះថា នាងត្រូវបាននរថយន្ត បុករុញពីក្រោយ ដោយមិនខ្លួន ហើយថែមទាំងកិន ថែមទៀតផង ដែលគេគិតថា នាងគ្មានជីវិតរស់នៅឡើយ។ ប៉ុន្តែពេលដែលលឺសំលេង នាងស្រែកអោយជួយ ទើបមនុស្សជាច្រើន នាំគ្នាទៅលើករថយន្តនោះចេញតែម្តង។ នារីរងគ្រោះ ដែលកំពុងសំរាកនៅមន្ទីពេទ្យ បាននិយាយថា នេះជាហេតុការណ៍ ដ៍អាក្រក់បំផុតសំរាប់រូបខ្ញុំ ហើយខ្ញុំ ក៍សូមអរគុណ ដល់អ្នកដែលបានជួយនាង អោយផុតពីគ្រោះថ្នាក់នេះណាស់ ជាពិសេសនាងខ្ញុំ ពិតជាកោតសរសើរ ដល់ទឹកចិត្ត មនុស្សជាង១០នាក់នោះណាស់ ដែលខិតខំប្រឹងប្រែងជួយខ្ញុំ៕


ningbo-crash

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved