Breaking News
Loading...
Friday, November 29, 2013

Wow ព្រីម លីស្សា​ ត្រូវ​ក្រុម​គ្រួសារ​របស់​ប្រុសស្នេហ៌​រិះ​គន់​យ៉ាង​ចាស់ដៃ​


ព្រីម លីស្សា​ តារាបង្ហាញម៉ូដ និងសំដែង​លំដាប់​កំពូលរបស់​កម្ពុជា ត្រូវបាន​គេដឹងថា បានទទួល​រងការរិះគន់​យ៉ាង​ខ្លាំងពីសំណាក់​ប្រពន្ធ កូន និង​ក្រុមគ្រួសារ​របស់​បុរស​ជា​ប្រុស​ស្នេហ៌​របស់នាង។

ការរិះ​គន់នេះ បានកើតឡើង​បន្ទាប់ពី​គេបានឃើញ​រូបភាព​២សន្លឹក​បង្ហាញពីកាយវិការអោប​ថើប សឹងតែគ្មានពាក់អាវ​ខោផងនោះ ត្រូវ​បាន​បង្ហោះ​​ចូល​ទៅ​ក្នុងបណ្តាញសង្គម Intagram របស់​នាង​ព្រីម លីស្សា ហើយ​ត្រូវ​បានដក​ស្រង់​មកចុះ​ផ្សាយ​ដោយ គេហទំព័រ​កំសាន្ត​ក្នុង​ស្រុក​ Looking Today។

គេហទំព័រ Looking Today បានរៀបរាប់​យ៉ាង​ឆ្ងាញ់ថា ក្រោយពីគេហទំព័រ LookingTODAY កាលពីថ្ងៃអាទិត្យកន្លងទៅបាន ផ្សាយ​រឿង​តារា​សម្ដែង ដែល ចូលចិត្ដ ស្លៀកពាក់សិចស៊ី និងជាតារាកូនកាត់ ៣ សាសន៍ (យួន ចិន ខ្មែរ) បង្ហោះរូបថត ២ សន្លឹក ឱបថើបជា មួយ​ប្រុស​ស្នេហ៍​របស់ខ្លួន នៅក្នុងបណ្ដាញសង្គម អ៊ិនស្ដាក្រាម ព្រម ទាំងសរសេរពាក្យពេចន៍ផ្អែមល្អែមផងនោះ ស្រាប់តែធ្វើឱ្យប្រពន្ធ និង​ក្រុម​គ្រួសារ របស់បុរស ដែលស្ថិត ក្នុងរូបចេញមុខមករិះគន់ និងព្រមានខ្លាំងៗ ចំពោះទង្វើបែបនេះរបស់ ព្រីម លីហ្សា ។

ប្រពន្ធ និងក្រុមគ្រួសារបុរសខាងលើ បានរិះគន់ថា ក្នុងនាមជាស្ដ្រីខ្មែរម្នាក់ ព្រីម លីហ្សា មិន គួរធ្វើទង្វើបែបនេះឡើយ ហើយ បើសិនជា ព្រីម លីហ្សា ត្រូវជាប្រពន្ធ ជាម្ដាយ ជា ឪពុក ជាម្ដាយក្មេក ឪពុកក្មេក របស់បុរស រូបនេះ តើមានការ ឈឺចាប់យ៉ាងណាដែល មក​បង្ហាញ​រូបថត នៅលើបណ្ដាញសង្គម យ៉ាងដូច្នេះនោះ ។

គេហទំព័រ​ដដែល​បាន​បន្តរៀបរាប់ថាបើទោះបីមិនមានគម្រោងដាក់ពាក្យ បណ្ដឹងទៅតុលាការ ឬសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្ដែ ប្រពន្ធ និង​ក្រុម​1គ្រួសារ របស់បុរស រូបនេះ បានបោះ ពាក្យសំដីឱ្យតារាសម្ដែងសិចស៊ីមួយនេះ បើ ខ្លាំងអាចចេញមុខមកតតាំងគ្នា កុំទៅ បង្ហោះរូបលើ បណ្ដាញ សង្គមយ៉ាងដូច្នេះ ដែលធ្វើឱ្យប៉ះពាល់កិត្ដិយស យ៉ាងធ្ងន់ធ្ងរ។ គេហទំព័រ​បន្តថា បើទោះបីបុរសរូបនេះ បានចាកចេញពី ផ្ទះចោលប្រពន្ធ-កូន ដោយគ្មានហេតុផល នោះ ប៉ុន្ដែ ក្រុមគ្រួសារ ទាំងមូល ពិតជាមិន ចង់ឃើញ ការបង្ហោះរូបថតនៅលើបណ្ដាញ សង្គមនេះឡើយ ដូច្នេះ ព្រីម លីហ្សា ត្រូវបញ្ឈប់ទង្វើបែបនេះ ក្នុងនាមជាស្ដ្រីខ្មែរ ម្នាក់ នឹង​ត្រូវ​គេ​ទទួល​ស្គាល់​ជានារីមាន ប្រជាប្រិយភាព លិចធ្លោជាងគេ ប្រចាំឆ្នាំ ២០១៣ តាមរយៈការប្រគល់ពានរង្វាន់ អា​ណា​ចក្រ​តារា​កាល​ពី​ពេល​កន្លង​ទៅ​នេះ៕

Photo by LookingTODAY

លោកអ្នកមានយោបល់អីដែរ ចំពោះ​តារាសំដែង និង​ម៉ូដែល​នេះ?

---------

រូបភាព និងអត្ថបទយោង៖ Looking Today

3579prim_lisa.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved