មន្ត្រីយោធាម្នាក់ឈប់ឡានទំនើបដេកកណ្តាលផ្លូវព្រោះតែស្រវឹងស្រាទាំងថ្ងៃ
ភ្នំពេញ ៖ បុរសវ័យកណ្ដាលម្នាក់ជាមន្ត្រីយោធា ត្រូវគេប្រទះឃើញឈប់រថយន្តស៊េរីទំនើបហើយគ្មានស្លាកលេខ ឈប់កណ្ដាលទ្រូងផ្លូវដេកនៅក្នុងរថយន្តគាត់យ៉ាងរំភើយ បង្កឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាភ្ញាក់ផ្អើលស្មានតែកើតជម្ងឺខ្យល់គស្លាប់ ប៉ុន្តែមួយស្របក់ធំក្រោយមកទើបបក្ខពួកមកដាស់ឲ្យភ្ញាក់ដោយអាការៈស្រវឹងស្រាខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវឧកញ៉ាទ្រីហេង ឬ ផ្លូវលេខ២០១១ ម្តុំមុខការ៉ាស់សាំង កែងផ្លូវបេតុងចូលភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុបានប្រទះឃើញរថយន្តខាងលើម៉ាក កាម៉ារី បាឡែន ពណ៌ប្រាក់ គ្មានស្លាកលេខបើកបរពីទិសខាងជើងក៏ស្រាប់តែឈប់កណ្តាលផ្លូវដោយគ្មានមូលហេតុយ៉ាងយូរ។ ដោយមានការសង្ស័យក៏នាំគ្នាទៅមើលស្រាប់តែឃើញអោនទន់.កទៅមុខ ក្រងោកភ្នែកបិទជិត ស្មានតែមានជម្ងឺខ្យល់គស្លាប់ ឬ ដេកលក់នោះទេ ក៏នាំគ្នារាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋានតែម្តង។
នៅពេលប៉ូលិសមូលដ្ឋានត្រួតពិនិត្យមើលគោះទ្វារឲ្យក្រោកនៅតែមិនភ្ញាក់ហើយដឹងថា ស្រវឹងស្រាដេកលក់កណ្តាលផ្លូវដូច្នេះក៏យកស្លាកសញ្ញាមកដាក់ បិទផ្លូវនៅខាងក្រោយឡាននោះ ក្រែងមានគេបើកមកបុកហើយហៅឡានស្ទូចមកដឹកយកចេញប៉ុន្តែត្រូវបានបក្ខពួកមកជួយទាន់មុនពេលប៉ូលិសយកឡានមកស្ទូចយកចេញ។
នៅកន្លែងកើតហេតុគេឃើញមានអាវយោធា មានដាក់ឈ្មោះ អ.ម៉េង សិទ្ធី ដែលតាមការស្មានជនប្រមឹករូបនេះ ឈ្មោះ ម៉េង សិទ្ធី ពាក់ស័ក្ដិមួយ។
ប្រជាពលរដ្ឋដែលចោមរោមមើលរាប់សិបនាក់ បានសំដែងការហួសចិត្តចំពោះមន្ត្រីយោធាប្រមឹករូបនេះ៕
សឿន
0 comments:
Post a Comment