Breaking News
Loading...
Wednesday, January 22, 2014

កីឡាករ​ល្បី​​បារាំង Franck Ribery និងBenzema អាច​ត្រូវ​ជាប់គុក៣ឆ្នាំ​(វីដេអូ)


កីឡាករ​ល្បី​របស់​បារាំង​ Frenchmen Franck Ribery និង Karim Benzema អាច​នឹង​ប្រឈមមុខជាប់​គុក៣ឆ្នាំ​ ពិន័យ​ប្រាក់​៤០ ០០០ផោន បើ​សិន​រក​ឃើញ​ថា ពួកគេ​ទាំងពីរ​បាន​ដេក​ជាមួយ​នារី​រកស៊ី​មិន​គ្រប់​អាយុ។ នេះ​បើ​តាម​ការ​ឱ្យ​របស់​តុលាការ​ទីក្រុង​ប៉ារីស។

 

article-2542725-1AD1EE6D00000578-262_634x842

នាង Neither Dehar

​ពេល​នេះ​ Neither Dehar មាន​អាយុ២០​ឆ្នាំ ហើយ​នាង​បាន​ល្បីល្បាញ​នៅ​បារាំង ចាប់​តាំង​កីឡាករ​សំខាន់​របស់ Bayern Munich វ័យ៣០ឆ្នាំ Franck Ribery និង​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid លោក Benzema ត្រូវ​ចាប់​ខ្លួន។ នៅ​បារាំង​ការ​ដេក​ជាមួយ​នារី​រកស៊ី​​មិន​ខុស​ច្បាប់​ទេ ប៉ុន្តែ​នារី​នោះ​ត្រូវ​មាន​អាយុ​លើ​១៨ឆ្នាំ។ ​

 

>> ប្រវត្តិ​ខ្លីៗ​ដ៏​ជូចត់​រវាង Barcelona និង Real Madrid (វីដេអូ)..

នៅ​​តុលាការ​ទីក្រុង​ប៉ារីស មេធាវី​​ការពារ​ក្ដី​របស់ Ribery លោក Carlo Alberto Brusa បាន​និយាយ​ថា ​នាង Dehar បាន​ដក​ពាក្យ​បណ្ដឹង​ហើយ ហើយ​ព្រះរាជអាជ្ញា​ក៏​​ឱ្យ​ដឹង​ដែរថា រឿង​នេះ​ក៏​ត្រូវ​ដក​ចេញ​ដែរ។ ​

 

កាល​ពី​​ឆ្នាំ ២០០៩ Dehar មាន​អាយុ ១៧ឆ្នាំ​។  ពេល​នោះ​នាង ត្រូវ​ Ribery ចេញ​ថ្លៃ​​សំបុត្រ​​​យន្ត​ហោះ​ពី​ទីក្រុង ​Paris​ ទៅ​កាន់ Munich ជា​កន្លែង​កីឡាករ​បារាំង​រូប​នេះលេងក្នុង​ការប្រកួត European Champions Bayern Munich។

article-2542725-1A9AB0A000000578-711_634x456

 

លោក Brusa និយាយ​ថា កូន​ក្ដី​របស់​លោក​​មិន​បាន​ដឹង​ពី​អាយុ​របស់ ​Dehar ​ទេ​នា​ពេល​នោះ (រូប​កាន់​ពាន FIFA Club World Cup)។ លោក Brusa បន្ថែម​ថា នារី​រូប​នេះ​បាន​កុហក​ពី​អាយុ​​របស់​នាង​ដល់​កីឡាករ​គ្រប់​គ្នា​រួម​ទាំង​ខ្សែ​ប្រយុទ្ធ​របស់​ Real Madrid Benzema ផង​ដែរ។

 

យ៉ាងណាមិញ Benzema ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចំណាយ​លុយ ៤០០ផោន ដេក​ជាមួយ​នាង Dehar បន្ទាប់​​ពី​ការប្រកួត​ដណ្ដើម​ពានរង្វាន់ Union of Professional Footballers’ awards ក្នុង​ខែ​ឧសភា​ឆ្នាំ ២០០៨។ កាល​ណោះ​នាង​អាយុ ១៦ឆ្នាំ។

 

>> Real Madrid ចេញ Barcelona និង Atletico មិន​ឱ្យ​ដក​ដង្ហើម…

ជុំវិញ​រឿង​នេះ​លោក Sylvain Cormier មេធាវី​ការពារក្ដី​របស់ Benzema បាន​បដិសេធន៍ ដោយ​បន្ថែម​ថា ដំបូង​ឡើយ​កូន​ក្ដី​របស់​លោក​​ថា ​គ្មាន​រឿង​អ្វី​កើត​ឡើង​នោះ​ឡើយ។ ​

 

យ៉ាងណាមិញ មេធាវី​នាង Dehar លោក​ Daniel Vaconsin បាន​បញ្ជាក់​ថា កូន​ក្ដី​ខ្លួន​បាន​ដក​ពាក្យ​បណ្ដឹង​ហើយ ហើយ​នាង​ក៏​មិន​ទាមទារ​អ្វី​​ដែរ។ ទោះបីជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ថា ​តុលាការ នឹង​កាត់​ក្ដី​យ៉ាង​ម៉េច​បន្ត​ទៀត​នោះ​ទេ៕

article-2542725-1372F60B000005DC-769_306x530

ខ្សែប្រយុទ្ធ​របស់ Real Madrid Benzema

ដោយ nob70

ប្រភព៖ malaysia-chronicle

malaysia-chronicle

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved