Breaking News
Loading...
Wednesday, January 22, 2014

តិច​និក​ជួយ​ឲ្យ​នារី​មាន​ដើម​ទ្រូង​ពើង​ សិច​ស៊ី​


ដូច​បុរស​ៗ​តែង​និយាយ​ថា​ដើម​ទ្រូង​គឺ​ជា​ចំណុច​ដ៏​ទាក់​ទាញ​បំផុត​សម្រាប់​ក្រសែ​ភ្នែក​បុរស​។ ចំណែក​នារី​ៗ​មួយចំនួន​បាន​នាំ​គ្នា​ទៅ​វះ​កាត់​ដើម​ទ្រូង​ឲ្យ​ពើង​ស្អាត​និង​ធំ​ជាង​មុន​។ មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ច្រើន​ក៏​ នារី​អាច​មាន​ដើម​ទ្រូង​ពើង​ស្អាត​ និង​សិច​ស៊ី​បាន​ដែរ​ គ្រាន់​តែ​ថា​វិធី​សាស្ត្រ​នេះ​ប្រហែល​មិន​មាន​ប្រសិទ្ធិភាព​ចំពោះ​នារី​ដែល​មាន​ដើម​ទ្រូង​តូច​ខ្លាំង​នោះ​ទេ​។

 

mtsldvmh

 

១. ហាត់​ប្រាណ​ 

២. មិន​គួរ​​ពាក់​អាវ​ទ្រនាប់​ដែល​គ្មាន​ប៉ុង​

ការ​ជ្រើស​រើស​អាវ​ក្នុង​គឺ​ជា​កត្តា​ដែល​នារី​គួរ​យក​ចិត្ត​ទុក​ដាក់​ណាស់​ដែរ​ ព្រោះ​បើ​អាវ​ទ្រនាប់​គ្មាន​ប៉ុង​វា​នឹង​ធ្វើ​ឲ្យ​ដើម​ទ្រូង​របស់​នាង​មាន​សភាព​រាប​ស្មើ​និង​អាច​ប៉ះ​ទង្គិច​ទៅ​នឹង​មជ្ឈដ្ឋាន​ខាង​ក្រៅ​ដូច​ជា​ការ​ប៉ះ​ទង្គិច​ពេល​ដើរ​ក្បែរ​គ្នា​ ឬ​ប៉ះ​របស់​រឹង​ៗ​ជា​ដើម​។ ហេតុ​នេះ​ នាង​គួរ​តែ​ជ្រើស​រើស​អាវ​ទ្រនាប់​ដែល​មាន​ប៉ុង​ល្មម​ៗដើម្បី​ជួយ​លើក​ដើម​ទ្រូង​ឲ្យ​ពើង​បន្តិច​។

 

uokjiroj

 

៣. ជ្រើស​រើស​សំលៀក​បំពាក់​ដែល​ត្រូវ​នឹង​រាង​

បន្ទាប់​ពី​ជ្រើស​រើស​អាវ​ក្នុង​ដែល​មាន​ប៉ុង​រួច​ហើយ​នោះ​នារី​ ត្រូវ​ចេះ​ជ្រើស​រើស​សំលៀក​បំពាក់​ណា​ដែល​រឹប​ឃើញ​រាង​ធ្វើ​ឲ្យ​ដើម​ទ្រូង​លេច​ចេញ​មក​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ប៉ុន្តែ​មិន​គួរ​ស្លៀក​សំលៀក​បំពាក់​ណា​ដែល​រឹប​ជ្រុល​ពេក​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ឃើញ​គ្រប់​ផ្នែក​នៃ​រាង​កាយ​របស់​នាង​ជាង​ការ​បង្ហាញ​ភាព​ទាក់ទាញ​របស់​សុដន់​។

៤. ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​

នារី​ ត្រូវ​តែ​ចេះ​ថែរក្សា​រាង​និង​សុខភាព​ដោយ​ការ​ញ៉ាំ​បន្លែ​ ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ព្រោះ​សារជាតិ​ចិញ្ចឹម​ក្នុង​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ​នឹង​ជួយ​ឲ្យ​ស្បែក​ស្អាត​និង​រាង​កាយ​សិច​ស៊ី​។ ជាង​នេះ​ទៅ​ទៀត​ បន្លែ​ ផ្លែ​ឈើ​ខ្លះ​អាច​ជួយ​បណ្ដុះ​ការ​រីក​លូត​លាស់​របស់​ដើម​ទ្រូង​នារី​ ជាពិសេស​សម្រាប់​ ​នារី​ដែល​កំពុង​ស្ថិត​ក្នុង​យុវវ័យ​តែ​ម្ដង​។

 

ដោយ​ nob70

ប្រភព​៖ womenhealth

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved