រាជធានីភ្នំពេញ ៖ មានហេតុការណ៍មួយបង្កការភ្ញាក់ផ្អើល ដល់អ្នកដំណើរ ខណៈដែលរថយន្តកាមរី ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-3787 មានបុរស ៣ ទៅ ៤នាក់ ក្នុងរថយន្តបានជិះតាម កៀររថយន្តតាក់ស៊ី ពណ៌លឿង ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-5313 រួមដំណើរស្រី៣ ប្រុស១ ហើយបានឈប់ទាស់សម្តីវាយតប់គ្នាទៅវិញទៅមក។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ មករា ២០១៤ ស្ថិតតាមផ្លូវ២១៧ (ហ្សាលដឺហ្គោល) ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករា។ ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើការសួរនាំ ស្រាប់តែប្រុសស្រី ២ក្រុម ខាងលើបំបែកគ្នាចេញទៅបាត់អស់តែម្តង។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា ជម្លោះខាងលើអាច បណ្តាលមកពីទាស់គ្នារឿងដណ្តើមស្រី៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment